• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៧ ព្រឹក

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា លោក​ ខឹម​ វាសនា​ បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួន

ភ្នំពេញ៖យោងតាមការចេញផ្សាយពីប្រភពព័ត៌មានរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ បានឲ្យដឹងថានៅរសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថាលោក​ ខឹម​ វាសនា​ ប្រធានគណបក្ស​ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណ ៣០% ប៉ុណ្ណោះដែលមិនទាន់ចាកចេញ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ