• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៧ ព្រឹក

រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេសស្នាក់នៅកម្ពុជាអាចស្នើសុំប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរនិងប្រាសាទកោះកែវ « ដោយ មិនបង់ថ្លៃ »

យោងតាម​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ​ចុះ​នៅ​ល្ងាច​ថ្ងៃទី​១​កញ្ញា​នេះ​បានឱ្យដឹងថា​ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​ក៏ដូចជា​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ផ្ដល់ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​បាន​នឹង​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​រួមមាន​មន្ត្រី​ការ​ទូត​មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ វិនិយោគិន ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន​និង​សហគ្រាស​ឯកជន​គ្រប់​ប្រភេទ​អ្នកជំនាញ​ការធ្វើការ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន​រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ​អនុញ្ញាតឱ្យ​ស្នើសុំ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​និង​ប្រាសាទ​កោះកែវ​រយៈពេល​មួយឆ្នាំ​ម្ដង​ដោយ​មិន​បងថ្លៃ​ចាប់ពី​ថ្ងៃ​ទី​០១​ខែកញ្ញា​ឆ្នាំ​២០២២ តទៅ​។គ្រឹះស្ថាន​អង្គរ​បាន​បន្ត​ថា ​ចំពោះ​បែបបទ​នៃ​ការស្នើសុំ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​និង​ប្រាសាទ​កោះកែវ​រយៈពេល​មួយឆ្នាំ​ម្ដង​ដោយ​ឥតគិតថ្លៃ​អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​តាមរយៈ​គេហទំព័រ​គ្រឹះស្ថាន​អង្គរ​គេហទំព័រ​ចាប់ពី​ថ្ងៃទី​៩​ ខែកញ្ញា ​ឆ្នាំ​២០២២​ឬ​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅ​គ្រឹះស្ថាន​អង្គរ​ក្នុងពេល​ម៉ោង​ធ្វើការ​និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតឆ្លងដែន​ច្បាប់​ថតចម្លង​និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​រយៈពេល​ចាប់ពី ២​ឆ្នាំ​ឡើងទៅ​ចំនួន​មួយច្បាប់​និង​រូបថត ៤ x៦​រយៈពេល​៦​ខែ​ចុងក្រោយ​ចំនួន​មួយ​សន្លឹក​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​ទៅ​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ