• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៦ ព្រឹក

រថយន្តទំនើប១៥០គ្រឿងនិងសម្ភារ:ការិយាល័យមួយចំនួនជាជំនួយឥតសំណងរបស់រដ្ឋាភិ បាលចិនផ្តល់ឲ្យក្រសួងការពារជាតិ

ភ្នំពេញ÷សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកវ៉ាងវិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ_ប្រគល់សម្ភារ:ជាជំនួយឥតសំណងជារដ្ឋយន្តស៊េរីទំនើបចំនួន១៥០គ្រឿងដែលផលិតនៅប្រទេសចិននិងសម្ភារ:ការិយាល័យមួយចំនួនពីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា_ចិនក្នុងឋាន:ជាមិត្តដែកថែបឲ្យស្ថិតស្ថិរគង់វង្សនិងរីកចម្រើននៅវិមានឈ្នះៗ។នាឱកាសនោះដែរលោកវ៉ាងវិនធានបានថ្លែងថាកងទ័ពកម្ពុជា_ចិនជាបងប្អូនស្គាល់ចិត្តស្គាល់ថ្លើមនិងរួមសុខរួមទុក្ខជាមួយគ្នាហើយជាដៃគូនិយាយតិចប៉ុន្តែធ្វើច្រើន។ឯកអគ្គរដ្ឋទូតចិនបានបន្តថាជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ជូនរថយន្តចំនួន១៥០និងសម្ភារ:ការិយាល័យមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជាគឺសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។ចិនក៏សង្ឃឹមថាកម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។ចំណែកសម្តេចពិជ័យសេនាទៀបាញ់បានបង្ហាញសេចក្តីសប្បាយរីករាយខណ:ដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រគល់សម្ភារ:ជាជំនួយឥតសំណងដល់ក្រសួងការពារជាតិកម្ពុជា។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិនដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរនៅក្នុងការងារការពារជាតិនិងលើកស្ទួយចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា_ចិនក្នុងឋាន:ជាមិត្តដែកថែបឲ្យគង់វង្សនិងរីកចម្រើនជានិច្ចតរៀងទៅ។

សម្តេចពិជ័យសេនាទៀបាញ់បានគូសបញ្ជាក់យ៉ាងដូច្នេះថា÷"សម្រាប់ខ្ញុំស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយឆន្ទ:គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងបុព្វហេតុកសាងថែរក្សាសន្តិភាពស្ថិរភាពមិត្តភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។លើសពីនេះខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងការគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយនិងចក្ខុវិស័យសហគមន៍វាសនារួមាចិននិងកម្ពុជា"។

សម្តេចពិជ័យសេនាទៀបាញ់បានគូសបញ្ជាក់ទៀតថាសម្ភារ:ទាំងអស់នេះពិតជាមានន័យមិនអាចកាត់ថ្លៃបានក្នុងពេលក្រសួងការពារជាតិកម្ពុជាកំពុងត្រូវការចាំបាច់បំផុតសម្រាប់បម្រើឲ្យការងារទំនាក់ទំនងបរទេសផ្នែកយោធាជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជាកំពុងមមាញឹកក្នុងការបំាពេញតួនាទីដឹកនាំក្នុងឋាន:ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

ប៉ុន្តែទោះជាយ៉ាងណាក្តីសម្តេចយល់ឃើញថាសម្ភារ:ដ៏មានតម្លៃទាំងនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់មួយទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការទំនាក់ទំនងអន្តរជាតិនោះគឺការងារប្រវត្តិសាស្ត្រយោធា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ