• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

ក្រុមហ៊ុនអាកាសចរណ៍ធំៗ៤៥ បានឯកភាពពង្រីកជើងហោះហើរមកកម្ពុជាជាធម្មតាឡើងវិញ

ចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបណ្តាប្រទេសចំនួន៤៥ បើកជើងហោះហើរ និងពង្រីកជើងហោះហើរចេញចូលប្រទេសកម្ពុជាជាធម្មតាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ មានការថមថយ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី៣១ ខែសីហាថា រហូតមកដល់ខែសីហា ឆ្នាំ២០២២ រដ្ឋលេខា ធិការដ្ឋាន អាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀង ជាមួយរដ្ឋាភិបាល និងក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិចំនួន៤៥ប្រទេស ក្នុងនោះក៏មានបណ្តាប្រទេសនៅប៉ែកខាង មជ្ឈិមបូព៌ា ជាពិសេស ការតភា្ជប់ជើងហោះហើរពីទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម និងប្រទេសកាតាម កកម្ពុជាជាដើម ខណៈការហោះហើរនេះគឺបានអាកខានជាង ២ឆ្នាំដោយសារវិបត្តិកូវីដ១៩។

ឯកឧត្តម ជា អូន បន្តថា ក្នុងអំឡុងពេលនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែល បានដាក់ពាក្យ ស្នើរសុំ បើកជើងហោះហើរនោះ គឺបានបើក ដំណើរ ការ សឹង តែល្អដូច ដើម ឡើង វិញអស់ហើយ ខណៈក្នុងខែ សីហានេះ នៅរាជធានីភ្នំពេញ គឺបានទទួលជើងយន្តហោះជាមធ្យម២៥ជើងក្នុង មួយថ្ងៃៗ នៅខែសៀមរាប បានទទួលជើងយន្តហោះជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន វាយតំលៃថា កម្ពុជា គឺធ្វើហាក់មានភាពល្អប្រសើរជាងគេច្រើន ខណៈការទាក់ទាញអ្នកដំណើរអន្តរជាតិ មកកម្ពុជា កើនលើស៣០%នេះ គឺមាន ប្រទេស ជាច្រើនក្នុងតំបន់អាស៊ីប៉ាភិចនេះ ទាក់ទាញអ្នកដំណើរ អន្តរជាតិ ហោះចូលប្រទេសគេមានមិនទាន់ដល់៣០% នៃអ្នកដំណើរសរុបនៅក្នុងឆ្នាំ២០១៩នោះទេ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ