• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៦ ព្រឹក

ចាប់ពីថ្ងៃទី៣១ខែសីហា_ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ

ភ្នំពេញ÷ចាប់ពីថ្ងៃទី៣១ខែសីហា_ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ដោយបញ្ជាក់ថា(ចាប់ពីថ្ងៃទី៣១ខែសីហា_ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២)ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។នៅចន្លោះថ្ងៃទី៣_៥ខែកញ្ញាកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ)ដែលអូសបន្លាយលើភាគខាងជើងថៃឡាវនិងវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

១_បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល÷

_សីតុណ្ហភាពអប្បបរមាមានពី២៣_២៦°C

_សីតុណ្ហភាពអតិបរមាមានពី៣២_៣៥°C

_នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគកណ្តាលនិងភាគពាយ័ព្យអាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គររន្ទះ។

២_បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន÷

_សីតុណ្ហភាពអប្បបរមាមានពី២២_២៥°C

_សីតុណ្ហភាពអតិបរមាមានពី៣២_៣៥°C

_នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំដោយផ្គររន្ទះ

៣_តំបន់មាត់សមុទ្រ÷

_សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°C

_សីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C

_នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ