• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៨ ព្រឹក

ឃាត់ខ្លួនបុរស១នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅខេត្តកោះកុង

កោះកុង៖នៅថ្ងៃទី២៨ ខែឧសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤ៈ០០នាទីកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានចេញល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន លុះដល់ចំណុចផ្សារដើមគរ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានប្រទះឃើញជនសង្ស័យរត់ ពេលនោះកម្លាំងប៉ុស្ដិ៍បានដេញតាម រហូតបានឃាត់ខ្លួននឹងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន រួចបាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីសាកសួរបន្ដ៖
១-ជនសង្ស័យឈ្មោះ កើត សុះ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម សាសនាឥស្លាម មុខរបរកម្មករនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
- ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់តូច
-កញ្ឆាចំនួនៈ ១កញ្ចប់ធំ
-ទូរស័ព្ទដៃ ១គ្រឿង (OPPO ពណ៌ស)
-ដែកឆាប ១ដើម
-ដាវដែក ១ដើម
-ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញ សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តរ តាមនីតិវិធីច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ