• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៣ ល្ងាច

ក្រុមសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ សង្គ្រោះ និងដឹកជញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ទៅមន្ទីរពេទ្យ ដោយមិនគិតប្រាក់

វេលាម៉ោង១៩:១០នាទី ថ្ងៃទី២៧ សីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូបណ្តាឲបុរសម្នាក់ឈ្មោះ ម៉ម ទិត្យ អាយុ៣៦ឆ្នាំរងរបួសបែកចិញ្ចើម។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមផ្លូវជាតិលេខ៤ មុខការ៉ាសសាំងតេលា ជិតបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្រោយកើតហេតុក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានជួយសង្គ្រោះរួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:ហៅពេទ្យលោកសង្ឃ។
សូមជំរាបថាក្រុមសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ ប្រចាំការ ២៤/២៤ម៉ោង ទាំងសេវាសង្គ្រោះ និងសេវាដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ក្រុមសង្គ្រោះបន្ទាន់ ៧១១ មិនគិតប្រាក់ឡើយ។



ប្រភព: កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ