• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤១ ព្រឹក

យានយន្តល្មើសចំនួន២៩៥គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នាថ្ងៃទី២៦ ខែសីហា

ភ្នំពេញ:តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២២បានឲ្យដឹងថាចំនួនគោលដៅសរុប១៤៣គោលដៅមានយានយន្តចូលគោលដៅចំនួន២,១៨៣គ្រឿងម៉ូតូចំនួន១,៧៥៩គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២៩៥គ្រឿងមានម៉ូតូចំនួន២៤៣គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយ:២៦ថ្ងៃ(ថ្ងៃទី១_២៦ខែសីហា)ការឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៧៤.៦៧២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៨.៧១៩គ្រឿងម៉ូតូមានចំនួន៧.៥២៣គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល២៦ថ្ងៃនៃខែសីហានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ