• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

អគ្គិសភ័យឆាបឆេះផ្ទះមួយខ្នងបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង១៧.១៥នាទី មានករណីអគ្គិសភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ៧គុណនឹង៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រកស៊ីប្រូ ជញ្ចាំងបាំងស័ង្កសី  នៅចំណុច បាយក្តាំង ស្ងិត ភូមិ៣ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ខេត្ត កោះកុង  មូលហេតុ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង។

នៅក្នុងហេតុការណ៍នោះលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នគរបាលខេត្តបានដឹកនាំ កម្លាំងការិយាល័យជំនាញ  កងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បានមកជួយពន្លត់​ រលត់ជាស្ថាពរដោយពុំមានរាលដាលដល់ផ្ទះអ្នកដ៏ទៃឡើយយ

   _ករណីនេះបណ្តាលឲ្យមានការខូចខាតដូចមានរាយខាងក្រោមៈ

   _តុធ្វើអំពីឈើចំនួន៤០ តុ

   _កៅអីធ្វើអំពីឈើចំនួន៤០

   _ទូចំនួន២០

   _សាឡុងចំនួន០៦ឈុត

   _ពួកចំនួន៤០

   _ឯកសារប្លង់ដី, អត្តសញ្ញាណប័ណ្ណ, សៀវភៅ ស្មាក់នៅ, សំបុត្រកំណើត រួមទាំងសំលៀកបំពាក់និងគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ទៀត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ