• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៦ ព្រឹក

រកឃើញជនបរទេស៤០នាក់ពាក់ព័ន្ធចូលកម្ពុជាដោយខុសច្បាប់និងចាញ់បោកមេខ្យល់

ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដឹកនាំកម្លាំងជំនាញចុះបើកប្រតិបត្តិការចំនួន២កន្លែងរកឃើញជនបរទេស៤០នាក់ទៀតដែលក្នុងនោះមានមួយចំនួនចូលមកកម្ពុជាដោយខុសច្បាប់និងមួយចំនួនទៀតចាញ់បោកមេខ្យល់ឲ្យបម្រើការងារតាមអនឡាញ។ជាក់ស្តែងករណីទី១÷បានត្រួតពិនិត្យអគារមួយកន្លែងស្ថិតក្នុងភូមិ៤សង្កាត់៤ក្រុង_ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ដោយរកឃើញជនបរទេសចូលមកថ្មីខុសច្បាប់ដើម្បីបម្រើការងារអនឡាញដែលក្នុងនោះសុទ្ធសឹងជាជនជាតិចិន។ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ក្រោយប្រតិបត្តិការនេះសមត្ថកិច្ចក៏បាននាំខ្លួនអ្នកគ្រប់គ្រង៣នាក់(ជនជាតិចិន)ដើម្បីធ្វើការសាកសួរផងដែរក្នុងនោះមាន÷

១_ឈ្មោះGUEI YUCHIANGភេទប្រុសអាយុ៤៥ឆ្នាំជនជាតិតៃវ៉ាន់មុខរបរអ្នកគ្រប់គ្រងអគារជីងសារអ្នកគ្រប់គ្រង។

២_ឈ្មោះYANG JIANHONGភេទប្រុសអាយុ៤៥ឆ្នាំជនជាតិចិនមុខរបរអ្នកគ្រប់គ្រងផ្នែកសន្តិសុខអគារលិស៊ឹង។

៣_ឈ្មោះXU LIANGFUភេទប្រុសអាយុ៤៧ឆ្នាំជនជាតិចិនមុខរបរជាងភ្លើង។ចំណែកករណីមួយទៀតបានប្រតិបត្តិការនៅម៉ោងជាង៣រសៀលដោយសមត្ថកិច្ចបានចុះទៅក្រុមហ៊ុនមួយកន្លែងឈ្មោះជីនប៉ី៤ដែលមានទីតាំងស្ថិតនៅក្រុម១៧ភូមិ៤សង្កាត់លេខ៤ក្រុង_ខេត្តព្រះសីហនុនិងដោយមានការសហការពីម្ចាស់ទីតាំងខាងលើកម្លាំងនគរបាលយើងបានជួយសង្គ្រោះជនបរទេស៥នាក់(ស្រី១នាក់)ដែលសញ្ជាតិម៉ាឡេស៊ីនិងនាំខ្លួនអ្នកគ្រប់គ្រង១នាក់ដែលជាជនជាតិម៉ាឡេស៊ីមកកាន់ស្នងការដ្ឋាននគរបាលព្រះសីហនុដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធី។ជនរងគ្រោះចំនួន៥នាក់មានឈ្មោះដូចខាងក្រោម÷

១_ឈ្មោះJOCEaLYN WONG NGIIK CHENភេទស្រីកើតថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០០០(អាយុ២២ឆ្នាំ)ជនជាតិម៉ាឡេស៊ី

២_ឈ្មោះLEWIS NG ZHANG RENភេទប្រុសកើតថ្ងៃទី៦ខែមេសាឆ្នាំ១៩៩៥(អាយុ២៧ឆ្នាំ)ជនជាតិម៉ាឡេស៊ី

៣_ឈ្មោះKEITH KONG JIA CHIEHភេទប្រុសកើតថ្ងៃទី២ខែតុលាឆ្នាំ១៩៩៧(អាយុ២៥ឆ្នាំ)ជនជាតិម៉ាឡេស៊ី

៤_ឈ្មោះCHUNG KA TECK ភេទប្រុសកើតថ្ងៃទី៤ខែមិថុនាឆ្នាំ២០០១(អាយុ២១ឆ្នាំ)ជនជាតិម៉ាឡេស៊ី

៥_ឈ្មោះCHUNG KA CHAIភេទប្រុសកើតថ្ងៃទី១៣ខែមីនាឆ្នាំ២០០៣(អាយុ១៩ឆ្នាំ)ជនជាតិម៉ាឡេស៊ីក្រោយពីបានធ្វើការសាកសួរទៅលើជនជាតិម៉ាឡេស៊ីទាំង៥នាក់បានឲ្យដឹងថាពួកគេបានចូលមកកម្ពុជាដើម្បីមកធ្វើការងារដែលបានទំនាក់ទំនងមកតាមរយ:ការផ្សព្វផ្សាយ(FACBOOK)ដោយប្រាប់ថាទទួលបានប្រាក់ខែច្រើនចាប់ពី១៨០០$(មួយពាន់ប្រាំបីរយដុល្លារអាមេរិក)ក្នុងមួយខែហើយឲ្យធ្វើការងារផ្នែកគ្រប់គ្រង។ក្នុងពេលធ្វើដំណើរពីប្រទេសម៉ាឡេស៊ីគឺខាងក្រុមហ៊ុនជាអ្នកចំណាយទាំងអស់(ហូបចុកនិងការស្នាក់នៅ)ហើយពេលមកដល់កម្ពុជាមានរថយន្តនៅចាំទទួលហើយដឹកមកចូលធ្វើការងារនៅខេត្តព្រះសីហនុតែម្តងតែបែរជាឲ្យពួកគេធ្វើការងារផ្នែកអនឡាញទៅវិញ។ ក្រោយធ្វើការបានប្រហែល២ខែខាងក្រុមហ៊ុនក៏បញ្ជូនពួកគេពីទីតាំងក្រុមហ៊ុន១ទៅក្រុមហ៊ុន១ទៀតរហូតដល់ក្រុមហ៊ុនជីនប៉ី៤ដែលមានទីតាំងស្ថិតនៅក្រុមទី១៧ភូមិ៤សង្កាត់លេខ៤ក្រុង_ខេត្តព្រះសីហនុហើយពេលទៅដល់ខាងក្រុមហ៊ុនបានដកយកលិខិតឆ្លងដែននិងទូរសព្ទដៃចេញទាំងអស់និងបានចុះកិច្ចសន្យាការងាររយ:ពេល១ឆ្នាំផងដែរដោយទទួលប្រាក់ខែ៩០០$ទៅ១០០០$តែប៉ុណ្ណោះ។ក្នុងកំឡុងពេលធ្វើការងារនៅក្រុមហ៊ុនជីនប៉ី៤ពួកគេឲ្យធ្វើការងារផ្នែកអនឡាញដដែលហើយពួកគេបានបង្ខំឲ្យធ្វើការច្រើនម៉ោងពីម៉ោងពី១៧ម៉ោងទៅ១៨ម៉ោងក្នុង១ថ្ងៃហើយមិនបានបើកប្រាក់ខែទៅតាមការព្រមព្រៀងដោយត្រូវបានកាត់បន្ថយតាមការងារជាក់ស្តែងទៅវិញដោយមានការនឿយហត់នឹងការងារពួកគេក៏បានទៅសុំក្រុមហ៊ុនលាឈប់តែពួកគេមិនអនុញ្ញាតលុះត្រាតែបង់លុយឲ្យក្រុមហ៊ុនវិញ២២០០០ដុល្លារទើបអាចឈប់បាននិងគំរាមបញ្ជូនបន្តទៅក្រុមហ៊ុនផ្សេងនៅប្រទេសមីយ៉ាន់ម៉ាទៀតផង។ដោយមានការភ័យខ្លាចនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២ពួកគេក៏បានរួមគំនិតគ្នាប្តឹងទៅស្ថានទូតដើម្បីសុំជំនួយអន្តរាគមន៍សង្គ្រោះចេញពីក្រុមហ៊ុនតែម្តង។ពួកគេទាំង៥នាក់ក្នុងកំឡុងពេលធ្វើការងារនៅក្នុងក្រុមហ៊ុនពួកគេពុំមានការធ្វើទារុណកម្មលើរូបរាងកាយឬបង្ខាំងអ្វីនោះទេគឺគ្រាន់តែខាងក្រុមហ៊ុននិយាយគំរាមនិងឲ្យធ្វើការងារលើសម៉ោងកំណត់ប៉ុណ្ណោះទោះជាយ៉ាងណាពួកគេទាំង៥នាក់ចង់ឈប់ធ្វើការងារហើយត្រឡប់ទៅប្រទេសកំណើតវិញ។

ចំពោះជនរងគ្រោះនិងជនសង្ស័យពាក់ព័ន្ធសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងបានកំពុងបន្តអនុវត្តន៍ទៅតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ