• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៣ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីអំពើលួច(យកម៉ូតូ) នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២វេលម៉ោង១៥និង០០នាទីកំល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យលួចម៉ូតូរបស់ប្រជាពលរដ្ឋម៉ាកនិចពណ៍ស​ ស្លាកលេខភ្នំពេញ​ ១FM៩៥៧៦​ទុកមុខបន្ទប់ជួលចំណុចកើតហេតុ​ ស្ថិតនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ​ ជនសង្ស័យ​មានឈ្មោះកុយ​ ណាក់​ ភេទ​ប្រុសអាយុ២៩ឆ្នាំមុរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឫស្សី​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​

ជនរងគ្រោះមានឈ្មោះជា​ តូម៉ា​ ភេទប្រុសអាយុ២១ឆ្នាំមុខរបរលក់​ដូរស្នាក់ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ​ ភ្នំពេញ​។

តាមសម្តីជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកនិចស្លាក់លេខភ្នំពេញ១FM៩៥៧៦នៅមុខបន្ទប់ជួលហើយមានមានមនុស្សប្រុសម្នាក់ចុះពីលើអាសង់មួយគ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខដោយមានបុរស់ម្នាក់ទៀតជាអ្នកឌុបហើយជិះចេញទៅបាត់បន្ទាប់មកជនសង្ស័យក៏ដើចូលមកបន្ទុប់ជួលរបស់ជនរងគ្រោះនឹងដែកកាច់សោរម៉ូតូហើយបណ្តើចេញតែជនរងគ្រោះក៏ស្រែកឆោឡោថាចោររួចជនសង្ស័យក៏រត់តែដោយមានការជួយស្រែកជួយដេញពីប្រជាពលរដ្ឋហើយបានជួបនឹងកម្លាំងនគរបាលប៉ុសិ៍ស្ទឹងមានជ័យ៣ល្បាតធ្វើការឃាត់ខ្លួនបានភ្លាមៗបញ្ជួនខ្លួនមកប៉ុស្តិ៍ធ្វើការសាកសួរ​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានបញ្ជូនមកអធិការរដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ