• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៦ ព្រឹក

ចោរ១នាក់ កំពុងឆ្កឹះសោរផ្ទះបម្រុងចូលលួចតែត្រូវម្ចាស់ផ្ទះមកទាន់ប្រគល់ឲ្យសមត្ថកិច្ច

តាកែវ៖កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី មានករណី(ប៉ុនប៉ង​អំពើ​លួច​) មួយបានកើតឡើង​នៅចំណុចផ្ទះរបស់ឈ្មោះ សៀក លឹមគៀង​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិថ្នល់បែក សង្កាត់​រកាក្រៅ ក្រុងដូនកែវ បង្កឡើង​ដោយ​ជនសង្ស័យឈ្មោះ​ ឌៀប ចេក ហៅអាម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើសកម្មភាពលួចបើករបង​ផ្ទះ​របស់​គេ​ចូលទៅ​ខាង​ក្នុង​​អំឡុង​ពេល​ដែល​ម្ចាស់​ផ្ទះ​ចេញ​ទៅ​ញុំា​អី​នៅ​ខាងក្រៅ​​​នឹងបាន​​ឆ្កឹះ​សោរទ្វារ​ (ផ្នែក​ខាងមុខ)​ បណ្តាល​ឲ្យ​ខូចខាត​។ ខណៈ​ពេលដែល​ជនសង្ស័យ​កំពុងធ្វើសកម្មភាព​ក៏ត្រូវម្ចាស់ផ្ទះមក​ទាន់​រួច​ក៏​បានរាយការណ៍​ឲ្យ​សមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួន​យកមកធ្វើការសាកសួរ​។ បច្ចុប្បន្ន​ករណី​នេះកម្លាំងជំនាញកំពុងធ្វើការកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ