• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៦ ព្រឹក

ក្នុងរយ:ពេល៧ខែទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមកើនឡើង២២,២%

ភ្នំពេញ:ការនាំចេញ_ចូលរវាងកម្ពុជា_វៀតណាមកើនឡើង៣,៤%ក្នុងរយ:ពេល៧ខែនៃឆ្នាំ២០២២នេះបើប្រៀបធៀបនឹងឆ្នាំមុនបើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ_១៩ក៏ដោយ។

ភាគីទាំង២ប្តេជ្ញាជំរុញបន្ថែមទៀតដើម្បីឲ្យទំហំពាណិជ្ជកម្មកាន់តែកើនឡើងថែមទៀតស្របតាមកំណើនសេដ្ឋកិច្ចនិងតម្រូវការ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមសម្រេចបានក្នុងរង្វង់ទឹកប្រាក់៣,៧៦ពាន់លានដុល្លារនៅក្នុងរយ:ពេល៧ខែឆ្នាំ២០២២នេះ។ទំហំនេះបានកើនឡើងរហូតដល់២២,២%បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២១។

ចាប់ពីខែមករាដល់ខែកក្កដានៃឆ្នាំ២០២២នេះកម្ពុជានាំចេញទំនិញសរុបទៅកាន់ប្រទេសវៀតណាមមានទឹកប្រាក់សរុប១៣២៦លានដុល្លារពោលគឺកើនឡើង៣,៤%ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

កម្ពុជានាំចូលទំនិញពីប្រទេសវៀតណាមមានទឹកប្រាក់សរុប២៤៣៩លានដុល្លារមានកំណើន៣៥%ធៀបនឹងរយ:៧ខែឆ្នាំមុន។

ក្នុងជំនួបជាមួយលោកឡេហាយជុងសមាជិកមជ្ឈិមបក្សនិងជាប្រធានគណ:ទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនាថ្ងៃទី២២ខែសីហានៅវិមានសន្តិភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឲ្យភាគីវៀតណាមជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឲ្យកាន់តែខ្លាំងថែមទៀតជាពិសេសបន្តកែប្រែតំបន់អតីតសង្គ្រាមនៅតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាពអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។

ក្នុងជំនួបនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសង្កត់ធ្ងន់ថា:"ទំនាក់ទំនងសេដ្ឋកិច្ចគួរគាំទ្រឲ្យទំនាក់ទំនង

នយោបាយ"។គួរបញ្ជាក់ថាទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាមភាគច្រើនជាផលិតផលកសិកម្មស្រូវស្វាយចន្ទីដំឡូងមីកៅស៊ូជាដើមខណ:នាំចូលពីវៀតណាមដែកថែបប្រេងឥន្ធន:ផលិតផលវាយនភណ្ឌជាដើម។

កាលពីឆ្នាំ២០២១កន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមសម្រេចបាន៩ប៊ីលានដុល្លារ។រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់១០ប៊ីលានដុល្លារក្នុងឆ្នាំ២០២២នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ