• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៦ ព្រឹក

ចិនប្ដេជ្ញាជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន

រដ្ឋាភិបាលចិនប្ដេជ្ញាបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយកម្ពុជាឱ្យកាន់តែខ្លាំងឡើង ជាពិសេសជំរុញការនាំទំនិញកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន និងការបង្កើនការ ហោះហើរ ត្រង់មកកម្ពុជា។
ការលើកឡើងបែបនេះគឺបានធ្វើឡើងក្នុងជំនូបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លីវ ជានចាវ ( Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មការ មជ្ឈឹម បក្សកុម្មុយនីស្តចិននៅព្រឹកថ្ងៃទី ២៤ ខែសីហា ២០២២។

នៅក្នុងជំនូបនោះ លោក លីវ ជានចាវ បាន ពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីលោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី កេជៀង ជូនសម្ដេចតេជោ។

លោក លីវ ជានចាវ មានប្រសាសន៍ថា «កាអភិវឌ្ឍសេដ្ឋកិច្ច បានបំពេញឱ្យសេចក្ដីត្រូវការ របស់ប្រ ជាជន កម្ពុជាក្នុង ន័យនេះ ភាគីចិន និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង ជាពិសេសជំរុញការនាំទំនិញកសិកម្ម កសិផលកម្ពុជា ទៅកាន់ទីផ្សារចិន ការបង្កើន ការហោះហើរត្រង់មកម្ពុជា ការលើកទឹកចិត្តអ្នកវិនិយោគចិន មកកាន់កម្ពុជា និងជួយលើ ការអភិវឌ្ឍថាមពលបៃតង»។

លោក លីវ ជានចាវ មានប្រសាសន៍ថា រូបលោកធ្លាប់មកកម្ពុជា នៅឆ្នាំ ២០០៤ រយៈពេល ១៨ មាន ការផ្លាស់ប្ដូរយ៉ាងខ្លាំង កម្ពុជា មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការ អភិវឌ្ឍ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានទទួលស្គាល់ និងគោរព ទាំងនេះ លោក លីជាន ចាវ គោរពជូនសម្ដេចតេជោថា គឹឆ្លុះបញ្ចាំងនូវការដឹកនាំដ៍ត្រឹម ត្រូវរបស់ សម្ដេចតេជោ និងជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណ លោក លីវ ជានចាវ ចំពោះការវាយតម្លៃ ការអភិវឌ្ឍន៍របស់កម្ពុជារយៈពេល ១៨ ឆ្នាំកន្លងមកនេះ។

សម្ដេចតេជោយល់ស្របថា ការអភិវឌ្ឋសេដ្ឋកិច្ច គឺបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន ក្នុងន័យនេះ សម្ដេចបានអរគុណ និងស្វាគមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែ ប្រសើថែមទៀត ជាពិសេសលើវិស័យ ពាណិជ្ជកម្ម កសិកម្ម វិនិយោគទុន ទេសចរណ៍ និងវិស័យ ថាមពល បៃតងផដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ