• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៨ ព្រឹក

បង់ក្លាដែស គ្រោងទិញអង្ករពីកម្ពុជា បំពេញតម្រូវការស្បៀងក្នុងស្រុក

បង់ក្លាដែស គ្រោងនឹងនាំចេញអង្ករពីកម្ពុជា ដើម្បីបង្ការកង្វះស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ ក្នុងប្រទេស ប្រមាណ ១៦០លាននាក់។ នេះជាការលើកឡើងរបស់លោក Mphammed Adbul Hye អគ្គរដ្ឋទូតប្រទេសបង់ក្លាដែស ប្រចាំកម្ពុជា នៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។លោក Mphammed Adbul Hye បានលើកឡើងថា បើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេស ផលិតកម្មស្រូវ មានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ៣ដង គិតពីឆ្នាំ១៩៧១ មកដល់ បច្ចុប្បន្នយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់ មិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនបង់ក្លាដែស ចំនួនជាង ១៦០លាននាក់។ ដូច្នេះបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១,៥លានតោន ជារៀងរាល់ឆ្នាំ។ លោកមសង្ឃឹមថា កម្ពុជា នឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស។ឆ្លើយតបនឹងបំណងរបស់លោក អគ្គរដ្ឋទូតប្រទេសបង់ក្លាដែស លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ វិស័យកសិកម្មកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ លោករដ្ឋមន្រ្តីមន្ត្រី សង្កកត់ធ្ងន់ថា ភាគីកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគី បង់ក្លាដែស។

សម្រាប់យន្តការ និងលក្ខខណ្ឌតម្រូវ ដើម្បីរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លោក វេង សាខុន បានផ្តល់ជម្រើសពីរដល់សម្រាប់ភាគីបង់ក្លាដេស រួមមាន៖ ទី១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេច គឺសំដៅទៅ លើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និង លទ្ធភាពអាច ផ្គត់ផ្គងទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស និងជម្រើសទី២ បច្ចុប្បន្នកម្ពុជា មានសហគមន៍កសិកម្មជាង ១ពាន់សហគមន៍ ទូទាំងប្រទេស ហេតុដូច្នេះអ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគនៅកម្ពុជា ដោយបង្កើត ជាឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្កចេញទៅ ប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជាតាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យារវាងបង់ក្លាដែសជាមួយកសិករកម្ពុជាផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ