• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៤ ព្រឹក

រយ:ពេល៦ខែកំពង់ផែស្វយតភ្នំពេញរកចំណូលបានជិត២០លានដុល្លារកើនឡើងប្រមាណ៣៥%

ភ្នំពេញ:រយ:ពេល៦ខែនៅឆ្នាំ២០២២នេះកំពុងផែស្វយតភ្នំពេញរកចំណូលបានជិត២០លានដុល្លារកើនឡើងប្រមាណ៣៥%បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ការកើនឡើងនៃចំណូលនេះដោយសារតែការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេសក៏មានការកើនឡើងនោះដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកកំពង់ផែស្វយតភ្នំពេញលោកហ៊ីបាវីបានឲ្យដឹងនៅថ្ងៃទី២៣សីហានេះថាការកើនឡើងប្រាក់ចំណូលនៃកំពង់ផែស្វយតភ្នំពេញនេះគឺដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើងព្រមជាមួយនឹងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារបរទេសក៏មានការកើនឡើងដែលបានធ្វើឲ្យកំណើននាំចេញផលិតផលពីកម្ពុជាតាមរយ:កំពង់ផែស្វយតភ្នំពេញមានការកើនឡើងប្រមាណជាង៣៥%។

លោកអគ្គនាយកកំពង់ផែស្វយតភ្នំពេញបានបន្ថែមថាយ៉ាងណាក៏ដោយកំពង់ផែស្វយតភ្នំពេញតែងប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែជូនអតិថិជនប្រកបដោយតម្លាភាពនិងឆាប់រហ័សដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនិងទំនុកចិត្តខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។

លោកហ៊ីបារីបន្ថែមថាកំពង់ផែស្វយតភ្នំពេញនឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឲ្យស្របតាមស្តង់ដារនិងប្រព័ន្ធបច្ចេកវិទ្យាបង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ជាមួយកំពង់ផែក្នុងនិងក្រៅប្រទេសនិងបង្ខិតសេវាកម្មកំពង់ផែឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ចូលរួមក្នុងសកម្មភាពសង្គមនិងសហគមន៍មូលដ្ឋាន។

ចំពោះលទ្ធផលការងារអាជីវកម្មសេវាកម្មអនុវត្តន៍សម្រាប់៧ខែដើមឆ្នាំ២០២២របស់កំពង់ផែស្វយតភ្នំពេញរួមមាន:

ទី១_ការនាំទំនិញ_ប្រេងឥន្ធន:មានជាង២លាន៤សែនតោនកើនឡើង៨.៧៧%បើប្រៀបធៀបរយ:ពេលដូចគ្នានៅឆ្នាំ២០២១ចំនូន២លាន២សែនតោន។

ទី២_នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួន២,៣៩០ជើងកើនឡើង៧៨,៣៦%បើប្រៀបធៀបរយ:ពេលដូចគ្នានៅឆ្នាំ២០២១ចំនួន១,៣៤០ជើង។​ ទី៣_បរិមាណកុងតឺន័រមានចំនួន២៥ម៉ឺនធីអ៉ីយូក់ើនឡើង៣៩,៧០%បើប្រៀបធៀបរយ:ពេលដូចគ្នានៅឆ្នាំ២០២១ចំនួន១៨ម៉ឺនធីអ៉ីយូ។

សូមបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ២០២១កំពង់ផែស្វយតភ្នុំពេញទទួលបានប្រាក់ចំណេញប្រមាណ១២លានដុល្លារហើយនៅត្រីមាសទី១ឆ្នាំ២០២២កំពង់ផែស្វយតភ្នំពេញរកចំណូលបានប្រមាណ១០លានដុល្លារមានការកើនឡើង១៧%បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០២១៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ