• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៥ ព្រឹក

ក្រសួងអប់រំបានសម្រេចឲ្យមានការពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ

យោងតាមលិខិត របស់ក្រសួងអប់រំ ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចេញផ្សាយ នាថ្ងៃទី២២ សីហា កន្លងទៅ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោល គឺសិស្សបានរៀន តែពាក់កណ្តាលពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈ ដល់ដំណាច់ខែមេសា ដោយសារការរីករាលដាល នៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ដើម្បីធានាឲ្យការសិក្សា របស់សិស្សប្រកបដោយគុណភាព បំពេញបាននូវគម្លាតសមត្ថភាព ដែលបានបាត់បង់កន្លងមក ដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់ នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ»។

លោកបន្ដថា ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១ ដល់៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ដំណើរការ គ្រឹះស្ថានសិក្សាឆ្នាំសិក្សា២០២២-២០២៣ ក្រសួងនឹងចេញសេចក្តីណែនាំថ្មី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ