• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៨ ព្រឹក

កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែសីហានេះ

ភ្នំពេញ:តាមប្រភពព័ត៌មានពីក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២២២នេះ:បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ដោយបានបញ្ជាក់ថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះធ្វើឲ្យមានដូចខាងក្រោម:

១_បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល:សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°Cនិងសីតុណ្ហភាពអតិបរមាមានពី៣៣_៣៥°Cនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ទន្ទឹមនឹងនោះផ្នែកខ្លះក៏អាចមានភ្លៀងជាបង្គួរផងដែរ។

២_បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន:សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C និងសីតុណ្ហភាពអតិប្បបរមាមានពី៣១_៣៤°Cនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គររន្ទះ។ទន្ទឹមនឹងនោះផ្នែកខ្លះក៏អាចមានភ្លៀងជាបង្គួរផងដែរ។

៣_តំបន់មាត់សមុទ្រ:សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°Cនិងសីតុណ្ហភាពអតិបរមាមានពី៣១_៣៣°Cនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ