• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៩ ព្រឹក

រយៈពេល៧ខែកម្ពុជានាំចេញទំនិញទៅអាមេរិកសម្រេចបានប្រមាណ៥លានដុល្លារ កើនឡើង៤៧,៣%

ភ្នំពេញ៖រយៈពេល៧ខែនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងបើទោះបី ជាពិភពលោកកំពុងញ៉ាំញីដោយសារវិបត្តិជំងឺកូវីដ-១៩និងសេវាដឹកជញ្ជូនឡើងថ្លៃក៏ដោយ។អ្វីដែលពិសេសជាងនេះទៅទៀតគឺការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការការកើនឡើងរហូតដល់៤៧,៣%ដែលប្រការនេះគឺជាមោទនភាពមួយ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះសម្រេចបានប្រមាណ៥លានដុល្លារកើនឡើងចំនួន៤៧%បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ដែលមានប្រមាណ៣ពាន់លានដុល្លារ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានសង្កត់ធ្ងន់បន្ថែមទៀតថាទីផ្សារអាមេរិកនៅតែទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាដែលមានប្រមាណ៤១ភាគនៃតម្លៃនាំចេញសរុប១៣៧៦៩លានដុល្លារក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២នេះ។តាមតួលេខនេះរំពឹងថានៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយទៀតនេះការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកនឹងបន្តកើនឡើង។

របាយការណ៍បានបង្ហាញថាការនាំចេញមុខទំនិញកម្ពុជាទៅអាមេរិកក្នុងរយៈពេល៧ខែដឆ្នាំ២០២២នេះសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៥៦៩៥លានដុល្លារកើនឡើងចំនួន៤៧,៣%ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញមានទឹកប្រាក់ចំនួន១៩៦លានដុល្លារកើនឡើងចំនួន៣,២%បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១មានទឹកប្រាក់១៩០លានដុល្លារ។

មុខទំនិញដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់,ស្បែកជើង,និងកាបូបសម្រាប់ធ្វើដំណើរ,បន្ទះសឡានិងផលិតផលកសិកម្ម។ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖រថយន្ត,គ្រឿងចក្រ,គ្រឿងអេឡិចត្រូនិក,ឱសថនិងបរិក្ខារពេទ្យជាដើម។

ប្រទេសកម្ពុជានាំចេញច្រើនបន្ទាប់ពីសហរដ្ឋអាមេរិកមានគឺប្រទេសវៀតណាមមានចំនួន១៣២៦លានដុល្លារ,ប្រទេសចិនមានចំនួន៧០១លានដុល្លារ,ប្រទេសកាណាដាមានចំនួន៦៩០លានដុល្លារ,ប្រទេសជប៉ុនមានចំនួន៦៦៧លានដុល្លារនិងប្រទេសថៃមានចំនួន៥៥៩លានដុល្លារ។

គួរបញ្ជាក់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងពាណិជជកម្មកម្ពុជា-អាមេរិកមានកំណើនគួរឲ្យកត់សម្គាល់ដោយក្នុងឆ្នាំ២០២១ទំហំពាណិជជកម្មកម្ពុជា-អាមេរិកមានទឹកប្រាក់ជាង៧ពាន់លានដុល្លារក្នុងនោះកម្ពុជានាំចេញបាន៧៤៩០លានដុល្លារអាមេរិកខណៈអាមេរិកនាំចូលមកកម្ពុជាវិញជាង៣៣៦លានដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ