• ព្រហស្បតិ៍ ០៩ តុលា ២០២៥ ០៧:៥៩ ព្រឹក

ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោកសាន្តប៊ុនធឿន

ភ្នំពេញ៖នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២២រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច:ប្រការ១:លុបប្រកាសលេខ០៩៨ព.ម.ប្រកចុះថ្ងៃទី១០ខែមីនាឆ្នាំ២០២១របស់ក្រសួងព័ត៌មានស្តីពីការអនុញ្ញាតឲ្យលោកសាន្តប៊ុនធឿនសញ្ជាតិខ្មែរកាន់អត្តសញ្ញាណបណ្ណលេខ១៧១០៤៨៧៥៩ចុះថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០១៦អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៨ក្រុម១៤ភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញជាម្ចាស់សហគ្រាសសាន្តប៊ុនធឿនអេសប៊ីធីផូសធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រWWW.sbtpost.comដោយម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តទង្វើអសីលធម៌ជេរប្រមាណជាសាធារណ:ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនិងកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពដែលបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវ:សារព័ត៌មាននិងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រការ២:ប្រកាសនិងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៣:អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនាយខុទ្ទកាល័យក្រសួងព័ត៌មានមន្ទីរព័ត៌មានរាជធានីខេត្តសាមីខ្លួននិងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តន៍តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។សូមបញ្ជាក់ថានៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើផេកផ្លូវការថាចរិតពាលរបស់សាន្តប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។

ដើម្បីជួយដល់សាន្តប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន្តប៊ុនធឿនទិញផ្ទះនៅថែមទាំងផ្តល់លុយជូនសាន្តប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់អប់រំសាន្តប៊ុនធឿនកុំឲ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

ដើម្បីចៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឲ្យមេមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន្តប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព។ដោយឡែកនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជានៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីសម្រេចលុបឈ្មោះអនុសេនីយ៍ឯកហ៊តប៊ូចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនិងបានធ្វើលិខិតមួយច្បាប់ទៀតគោរពជូនសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិស្នើលុបឈ្មោះវរសេនីយ៍ត្រីសាន្តប៊ុនធឿនចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

ការចេញសេចក្តីសម្រេចនិងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌយោធិន២រូបនេះបន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្សគោរពជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងចំណារឯកភាពរបស់សម្តេចតេជោស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឲ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទធ្ងន់ធ្ងរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ