• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៧ ល្ងាច

គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉តម្លៃជាង១លានដុល្លារនៅស្រុកមណ្ឌលសីមាបានផ្តើមដំណើរការសាងសង់ហើយ

កោះកុង៖ក្រុមមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ប្រើពេលវេលា១ឆ្នាំកន្លះ ដើម្បីស្ថាបនាស្ពានបេតុងថ្មីកោះយ៉ នៅស្រុកមណ្ឌលសីមា ដែលមានតម្លៃជាង១លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ សម្តេចបានប្រកាសអំពីគម្រោងស្ថាបនាស្ពាននេះដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។

ឥឡូវនេះការដ្ឋានស្ពានបេតុងថ្មីកោះយ៉ បានផ្តើមដំណើរការហើយដោយមិនយូរនោះទេ១ឆ្នាំកន្លះប៉ុណ្ណោះនឹងទទួលបានស្ពានបេតុងកោះយ៉ថ្មីធ្វើដំណើរឆ្លងកាត់មិនចាំបាច់ព្រួយបារម្ភទៀតឡើយ គ្រាសព្វថ្ងៃនេះសភាពស្ពានចាស់ខ្លាំង។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា ការដ្ឋានស្ថាបនាស្ពានបេតុងកោះយ៉ ផ្តើមសកម្មភាពយ៉ាងមមាញឹកទៅតាមបែបផែនជំនាញរៀងៗខ្លួន ទោះបីជាអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ។គម្រោងកសាងស្ពានបេតុងថ្មីកោះយ៉ មានតម្លៃ១លានជិត៤សែនដុល្លារ ប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ សង់ឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

គួរកត់សម្គាល់ថា បច្ចុប្បន្ន ស្ពានដែកបាឡេកោះយ៉ មានសភាពចាស់ទ្រុឌទ្រោម ហើយតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទៅប្រចាំ ជាពិសេសរដូវភ្លៀងធ្លាក់។ បញ្ហានេះក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីគម្រោងស្ថាបនាដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ