• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៨ ព្រឹក

សម្តេចតេជោ ហ៊ុនសែនបញ្ជាអោយបណ្តេញសាន្តប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព

ភ្នំពេញ៖ នេះបើយោងតាមគណនីផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ គឺ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសំនេរថាបញ្ជា ឲ្យមេបញ្ជាការកងកម្លាំងកងអង្គរក្ស នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀងបណ្តេញលោក សាន ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព ដោយសារតែនៅក្នុងក្នុងវិដេអូ លោកសាន្តប៊ុនធឿនបានឡាយ បានផឹកស្រវឹង នឹងប្រើប្រាស់ពាក្យអសុរោះ ជេនៅលើបណ្តាញសង្គម បោកចាន មានចរឹកពាល

ហើយសម្តេចបានបញ្ជាក់ក្នុងសំនេរថា

ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិង

ភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំង

ពីឆ្នាំ២០១៨មក។ សម្តេចបានមានប្រសាន៍ថាធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះសម្តេចតេជោ ហ៊ុនសែនបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំ

បណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព៕ នេះបើយោងតាមគណនីរបស់សម្តេចតេជោ ហ៊ុនសែន គឺកាលពីម្សិលមិញកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២២

ហើយបន្ទាប់ពីការបង្ហោះនោះនៅទីបំផុតមេបញ្ជាការអង្គរក្ស លោកហ៊ីង ប៊ុនហៀង បានចេញលិខិតស្នើសុំជាផ្លូវការទៅកាន់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីឱ្យលោកអនុញ្ញាតលុបឈ្មោះលោកសាន្ត ប៊ុនធឿនពីក្របខ័ណ្ឌកងទ័ពហើយ…ហើយមេបញ្ជាការអង្គរក្ស សម្រេចលុបឈ្មោះ សាន ប៊ុនធឿន និង ហ៊ត ប៉ូ

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតផ្លូវការ បណ្តេញ សាន្ត ប៊ុនធឿន និង ហ៊ត ប៉ូ ហៅ អធិរាជមហាសាច់ ចេញពីក្របខណ្ឌមន្រ្តីយោធាជាផ្លូវការ នៅរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដោយយោងតាមចំណារបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង សូមគោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកម្មវត្ថុ សំណើសុំអនុញ្ញាតលុបឈ្មោះលោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ និងលោកអនុសេនីយ៍ឯក ហឺត ប៉ូ អត្តលេខ ១៦៦០៧៨ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

តបតាមកម្មវត្ថុខាងលើ នាយឧត្តមសេនីយ៍ផ្កាយមាស៤ សូមគោរពជម្រាបជូនសម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កន្លងមក នាយទាហានទាំងពីររូបខាងលើនេះ តែងតែបង្កហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកធ្វើការអប់រំជាច្រើនលើកច្រើនសារតែមិនព្រមកែប្រែ។

ដើម្បីជៀសវាងការលំបាក និងធ្វើឲ្យប៉ះពាល់ដល់អង្គភាព ទៅថ្ងៃក្រោយបន្តទៀត ខ្ញុំបាទគោរពសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយក្តីអនុគ្រោះ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និង គោរពស្នើសុំមតិសម្រេចដ៏ខ្ពង់ខ្ពស់ដោយក្តីអនុគ្រោះបំផុត។

សូមរំលឹកផងដែរថា នៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះ បានថ្លែងថា ចរិតពាលរបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយា បានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារ ក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា “ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះ កែមិនឡើងឡើយ។

ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ កើតឡើងថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្ស ស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព”៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ