• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៧ ល្ងាច

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបយុវជន១ក្រុមពាក់ព័ន្ធករណីបទល្មើសប្រើប្រាស់គ្រឿងញៀននៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យោងតាមគណនីរបស់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីបានអោយដឹងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះថាៈកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល ស្រុកពេជ្រាដាបានចុះបង្ក្រាប ករណីចាត់ចែងឲ្យប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានចំនួន២ទីតាំងស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ​ ស្រុកពេជ្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រទី១៩ ខែសីហា​ឆ្នាំ២០២២​ នាវេលាម៉ោង​ ១៤​ និង​ ២១​ នាទីដោយចាប់ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៥នាក់។

-ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានកម្លាំងសមត្ថកិច្ចជំនាញយើងបានចុះធ្វើកាបង្រ្កាបករណីចាត់ចែងឲ្យប្រេីប្រាស់ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ​ តាន​កន្ធឿន​ នឹងចំណុចផ្ទះឈ្មោះ​ ស្រ៊ាង​ ស៉ីសិត​ ស្ថិតនៅក្នុងភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុ ខេត្តមណ្ឌលគិរី ។

-កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី០០នាក់ មានឈ្មោះ ដូចខាងក្រោម៖

ទី១.ឈ្មោះ វឿន​ ស៊ាងហៃ​ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទី២.ឈ្មោះ មាស​ ផាលូ ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

ទី៣.ឈ្មោះ សុខ​ កុសល់ ភេទប្រុស អាយុ​ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

ទី៤.ឈ្មោះ អែម​ ប្រុស​ ភេទប្រុស អាយុ២១ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។ ទី៥.ឈ្មោះ មីន ហ្វា ភេទប្រុស អាយុ​ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។ +ជនសង្ស័យខាងលេីបានធ្វេីតេស្តទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)ទាំង៥នាក់​ ។

-កម្លាំងសមត្ថកិច្ចបានធ្វើ ការឆែកឆេរនិង​.ចាប់យកសម្ភារៈ វត្ថុតាងរួមមានដូចខាងក្រោម ៖

១.ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ WAVE ពណ៌ទឹកប៊ិច​ គ្មានស្លាកលេខ

២.ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក​ NOKIA  ចុចពិល​ ពណ៌ខ្មៅ    ១គ្រឿង​ និងម៉ាក​VIVO​ ពណ៌ផ្ទៃមេឃ  ១គ្រឿង)​

៣.ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន​

-បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបាបកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ