• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣២ ល្ងាច

តម្លៃប្រេងឥន្ធន:នៅកម្ពុជានឹងបន្តចុះថ្លៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ខែសីហានេះ

ភ្នំពេញ:តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃចន្ទទី២២ខែសីហាឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២២ត្រូវលក់សាំងធម្មតាតម្លៃ៤,៧០០រៀលនិងម៉ាស៊ូតត្រូវលក់៥,១០០រៀលក្នុង១លីត្រ។

ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:នៅលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី២១ដល់៣១ខែសីហាឆ្នាំ២០២២នឹងត្រូវលក់៤,៩៦៦រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង៥,៣៦៦ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន៤សេនដុល្លារដដែលក្នុង១លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយប្រេងនៅកម្ពុជាក្នុងរយ:ពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ៤,៧០០រៀលក្នុង១លីត្រនិងប្រេងម៉ាស៊ូតថ្លៃ៥,១០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ