• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១២ ព្រឹក

បង្ក្រាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិក៣កន្លែង

ស្ទឹងត្រែង:កម្លាំងការោយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់ចូលបង្ក្រាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ចំនួន៣ទីតាំងហើយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៣នាក់ឪពុក,ម្តាយនិងកូនព្រមទាំងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់។កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ក្នុងនោះមានចំនួន៣ទីតាំងដាច់ដោយឡែកពីគ្នាស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ស្ទឹងត្រែងក្រុង/ខេត្តស្ទឹងត្រែង។

លោកចែមផានិតនាយកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា៣នាក់ឪពុក,ម្តាយនិងកូនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ១_ឈ្មោះធឹមពិសីភេទស្រីអាយុ៣០ឆ្នាំ(កូន)២_ឈ្មោះឡានចន្ថាភេទប្រុសអាយុ៦០ឆ្នាំ(ឪពុក)និង៣_ឈ្មោះសុខលាងភេទស្រីអាយុ៥៩ឆ្នាំ(ម្តាយ)អ្នកទាំង៣រស់នៅក្នុងភូមិកណ្តាលសង្កាត់ស្ទឹងត្រែងក្រុង/ខេត្តស្ទឹងត្រែង។

លោកនាយការិយាល័យបញ្ជាក់ថាទីតាំងដែលបង្ក្រាបខាងលើទី១_យីហោBLACH NIHTទីតាំងទី២យីហោអូនពិសីនិងទីតាំងទី៣គ្មានយីហោនិងទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ខាងលើនេះសុទ្ធសឹងជារបស់ឈ្មោះអូនពិសី(ត្រូវជាកូន)។

លោកបានបន្តថាបន្ទាប់ពីសមត្ថកិច្ចបានចុះបង្ក្រាប៣ទីតាំងខាងលើនេះបានដកហូតវត្ថុតាងសម្ភារ:លក់ប្រើប្រាស់ដោយខុសច្បាប់ជាច្រើនប្រភេទនិងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៣នាក់ឪពុក,ម្តាយនិងកូននិងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់ផ្សេងទៀតបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។ក្រោយការសាកសួរពិនិត្យរកសារធាតុញៀនពុំមានមកអ្នកប្រើប្រាស់ទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បន្តទៀតនិងបានឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។

ចំណែកម្ចាស់ទីតាំង៣នាក់ឪពុក,ម្តាយនិងកូនដែលលក់ដោយខុសច្បាប់សមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីអនុវត្តន៍នីតិវិធីបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ