• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់រយៈពេល៧ខែឆ្នាំ២០២២នេះ

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១៨ខែសីហាឆ្នាំ២០២២នេះថា៖ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់កើនឡើង

៨៩០,១៧%ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។

តាមការបញ្ជាក់ពីលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២មានចំនួន១,២៤២,៨៥៤នាក់កើនឡើង៨៩០,១៧%ប្រៀបធៀបរយៈពេលដូចគ្នានៅ

ឆ្នាំ២០២១(ចំនួន១២៥,៥១៩នាក់)ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់កើនឡើង៧៩៨,៤៦%និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់កើនឡើង១៣៥១,៧៧%។

លោករដ្ឋមន្ត្រីទេសចរណ៍បានបន្តថាក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើងនិងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ក្នុងនោះ

ក្រុមហ៊ុនSingapore Airline (សិង្ហបុរី-សៀមរាប)

ក្រុមហ៊ុនAir Asia(គូឡាឡាំពួរ-សៀមរាបនិងបាងកក-សៀមរាប)

ក្រុមហ៊ុនCambodia Angkor Air(ហូជីមិញ-សៀមរាបនិងដាណាង-សៀមរាប)

ក្រុមហ៊ុនVietnam Airline(ហូជីមិញ-សៀមរាប)

ក្រុមហ៊ុនThaiSmile  (បាងកក-សៀមរាប)

ក្រុមហ៊ុនChina Eastern(គួនមីង-សៀមរាប)

ក្រុមហ៊ុនBangkok Air(បាងកក-សៀមរាប)

ក្រុមហ៊ុនAir Iceland(កោះហ្កាំ-សៀមរាប)។

បន្ថែមពីនេះលោកថោងខុនបានគូសបញ្ជាក់ពីជើងហោះហើរក្នុងស្រុកមានក្រុមហ៊ុនCambodia Angkor Air ភ្នំពេញ-សៀមរាបមានចំនួន១៤៥ជើងនិងកំពង់សោម-សៀមរាបមានចំនួន១៣ជើង។

ក្រៅពីនេះមានក្រុមហ៊ុនCambodia Airway ភ្នំពេញ- សៀមរាបមានចំនួន៣ជើង។

គួរជម្រាបដែរថាយោងតាមស្ថិតិខាងលើនេះបង្ហាញថាភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុង១ថ្ងៃមានអ្នកដំណើរជាមធ្យម៧០០-៨០០

នាក់ក្នុង១ថ្ងៃ។ឯកឧត្តមថោងខុនបានបង្ហាញការរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបយ៉ាងដូច្នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ