• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៨ ព្រឹក

ពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដោយមានការចូលរួមពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង  តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញពាក់ព័ន្ធរបស់ក្រសួង តំណាងរដ្ឋបាលខេត្តតំបន់ឆ្នេរ តំណាងរដ្ឋបាលខេត្ត ដែលមានកំពង់ផែតាមដងទន្លេ  ទីប្រឹក្សាគម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង គ្រឹះស្ថានហិរញ្ញវត្ថុ កំពង់ផែឯកជន ក្រុមហ៊ុននាវា ភ្នាក់ងារនាវា និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា «ថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួង​​​​សាធារណការ និង ស្ថាប័នពាក់ព័ន្ធ រួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធនេះ ដើម្បីជួយ​សម្រួល​ដល់ផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូលមកកម្ពុជាយើង»។គួរកត់សម្គាល់ថា៖ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើការដោយដៃ មកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។

ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ