• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៧ ព្រឹក

សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថាវិបត្តិនៃជំងឺកូវីដ-១៩បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលជាពិសេសវិស័យអប់រំ

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាវិបត្តិនៃជំងឺកូវីដ-១៩ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលជាពិសេសក្នុងវិស័យអប់រំ។សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែនចាប់ផ្តើមថ្លែងសុន្ទរកថាក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវទ្យាល័យពទ្ធិសាស្ត្រ៦២៣នាព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២២។សម្តេចតេជោហ៊ុនសែនបានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាភិបាលគ្រប់ជាន់ថ្នាក់សាស្ត្រាចារ្យនិងបុគ្គលិកទាំងអស់នៃសាកាលវិទ្យាល័យពុទ្ធិសាស្ត្រដែលបានប្រឹងប្រែងជម្នះវិបត្តិជំងឺកូវីដ-១៩ឲ្យសាលានៅតែអាចដំណើរការបាន។

សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថាការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់បានធ្វើឲ្យមានភាពស៊ាំនិងទប់ស្កាត់បានការឆ្លងរាតត្បាត។

សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាកម្ពុជាបានដើរទាន់ការវិវឌ្ឍផ្នែកឌីជីថលនិងបច្ចេកវិទ្យាព័ត៌មានធ្វើឲ្យសិស្សអាចសិក្សាអនឡាញក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។

ក្នុងករណីដែលតាមបុរីមួយចំនួនគ្មានអ៊ីនធើណេតសម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថាការផ្តាច់មុខអ៊ីនធើណេតតាមបុរីជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។សម្តេចបានបញ្ជាក់ថាមិនមែនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យក្រុមហ៊ុនទូរស័ព្ទផ្តាច់មុខចំពោះការប្រើប្រាស់អ៊ីនធើណេតនោះទេ។តែអ្នកនៅក្នុងបុរីនោះតែម្តងផ្តាច់មុខដែលជាការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ដូច្នេះសម្តេចមិនអនុញ្ញាតឲ្យមានការផ្តាច់មុខនៅក្នុងបុរីអ្វីឡើយ។សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បែបនេះខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន៦២៣នាក់ដែលពិធីនេះធ្វើឡើងនៅអគារពាណិជ្ជកម្មនិងពិព័ណ៌ជ្រោយចង្វាររាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ៥រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី១៧ខែសីហាឆ្នាំ២០២២៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ