• ព្រហស្បតិ៍ ០៩ តុលា ២០២៥ ០៧:៥៩ ព្រឹក

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ ស្ថានភាពទឹកទន្លេសាប កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ ដែលបានបណ្តាលឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន

នាថ្ងៃព្រហស្បិតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកទន្លេសាប កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ ដែលបានបណ្តាលឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន ។
លោកអភិបាលខណ្ឌ បានណែនាំឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ទន្លេ  សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ។ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ រូបភាព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ


 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ