• ពុធ ០៨ កក្កដា ២០២៦ ២១:០៨ ល្ងាច

ចាប់ពីថ្ងៃ25ដល់ថ្ងៃទី27ខែមិថុនាតាមបណ្តាខេត្តនិងភ្នំពេញអាចមានគ្រឿងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់បោកបក់គ្របដណ្តប់លើផ្ទៃដី20%

ភ្នំពេញ÷ចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាតាមបណ្តាខេត្តនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី20%។នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី25ខែមិថុនាឆ្នាំ2024សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស។

ក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី25ខែមិថុនាឆ្នាំ2024÷
សម្ពាធទាបគ្របដណ្ដប់នៅលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជាភាគកណ្តាលនៃអាងទន្លេមេគង្គនិងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 25ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2024

1-តំបន់វាលទំនាប÷
-សីតុណ្ហភាពមធ្យមអតិប្បរមា23°Cនិងសីតុណ្ហភាពមធ្យមអតិបរមា31°C។ខ្យល់បក់មកពីទិសនីរតីនិងទិសបស្ចឹមមានល្បឿនមធ្យម3,00វិនាទី។ខេត្តបន្ទាយមានជ័យ,បាត់ដំបង,ពោធិ៍សា
ត់,កំពង់ឆ្នាំង,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែង,ស្វាយរៀង,កណ្ដាល,តាកែវនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃ2%។
2-តំបន់ខ្ពង់រាប÷
-សីតុណ្ហភាពមធ្យមអប្បរមា23°Cនិងសីតុណ្ហភាពមធ្យមអតិបរមា31°C។ខ្យល់បក់មកពីទិសនីរតីនិងទិសបស្ចឹមមានល្បឿនមធ្យម2,5ម៉ែត្រវិនាទី។ខេត្តកំពង់ស្ពឺ,ប៉ៃលិន,ឧត្តរមានជ័យ,
ព្រះវិហារ,ស្ទឹងត្រែង,ក្រចេះ,រតនគិរី,មណ្ឌលគិរី,តំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី15%។
3-តំបន់មាត់សមុទ្រ
-សីតុណ្ហភាពមធ្យមអប្បរមា23°Cនិងសីតុណ្ហភាពមធ្យមអតិបរមា30°C។ខ្យល់បក់មកពីទិសនីរតីមានល្បឿនមធ្យម7,5ម៉ែត្រ/វិនាទី។ខេត្តកោះកុង,ព្រះសីហនុ,កំពត,កែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី25%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា100ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា2,50ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ