• ពុធ ០៨ កក្កដា ២០២៦ ២១:០៨ ល្ងាច

ថ្ងៃទី16មិថុនាកម្ពុជា-ឥណ្ឌាបានសម្ពោធជាផ្លូវការនូវជើងហោះហើរត្រង់ជាប្រវត្តិសា ស្ត្រ

ភ្នំពេញ÷ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានសហការរៀបចំពិធីសម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជានិងឥណ្ឌានិងវិធីឆ្នាំ"2024ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី1"ដែលព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្ងៃទី16ខែមិថុនាឆ្នាំ 2024នេះ។

សូមបញ្ជាក់ថា÷ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកនេតសាវឿនឧបនាយករដ្ឋមន្ត្រីជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតនិងមានការចូលរួមពីលោកម៉ៅហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(SSCA)ខណ:ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ថាការបើកជើងហោះហើរត្រង់នេះនឹងពង្រឹងទំនាក់ទំនងសង្គមវប្បធម៌និងសេដ្ឋកិច្ចយ៉ាងសំខាន់រវាងកម្ពុជានិងឥណ្ឌា។

នាឱកាសនោះលោកនេតសាវឿនបានចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះគឺជាថ្ងៃបើកទំព័រសករាជថ្មីមួយក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជានិងវិស័យអាកាសចរណ៍ស៊ីវិលឥណ្ឌាដែលនាំមកនូវអត្ថប្រយោជន៍ផ្លែផ្កាជាច្រើនដល់ប្រទេសទាំងពីរជាពិសេសវិស័យសេដ្ឋកិច្ច,ទេសចរណ៍,ពាពិជ្ជកម្ម,កសិកម្ម,ឧស្សាហកម្ម,អប់រំ,សុខាភិបាលនិងវិស័យសំខាន់នានាជាច្រើនទៀត។

លោកបញ្ជាក់ថា÷"ជាក់ស្ដែងការបើកផ្លូវឲ្យមានជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានាឱកាសនេះគឺជាសកិច្ចភាពមួយបង្ហាញពីជោគជ័យត្រចះត្រចង់ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់យើង"។

ជាមួយគ្នានេះលោកម៉ៅហាវណ្ណាល់បានលើកឡើងថាដើម្បីបន្តរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ 2024-2028 និងជំរុញឲ្យមានកំណើនអ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិលនឹងបន្តអនុវត្តន៍គោលនយោបាយបើកចំហជើរមេឃពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិនិងអន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគីនិងពហុភាគីព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជាទាំងក្នុងតំបន់,តំបន់មជ្ឈិមបូព៌ានិង ជាពិសេសអឺរ៉ុប។

ការហោះហើរត្រង់នឹងធ្វើឡើងចំនួន4ជើងក្នុងមួយសប្តាហ៍ជារៀងរាល់ថ្ងៃចន្ទ,ពុធ,សុក្រនិងអាទិត្យពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញ៉ូវដែលី(New Delhi)តាមរយៈជើងហោះហើរលេខK6760ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង16និង45នាទីហើយទៅដល់រដ្ឋធានីញ៉ូវដែលី(New Delhi)នៅវេលាម៉ោង19និង50នាទីជាមួយរយៈពេលនៃការហោះហើរចំនួន4ម៉ោងនិង35នាទីដោយប្រើប្រាស់អាកាសយានAirbus320។បើតាមផែនការរបស់ក្រុមហ៊ុននិងយោងតាមសេចក្តីត្រូវការជាក់ស្តែងរបស់ទីផ្សារការហោះហើររៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីញ៉ូវដែលលីនឹងអាចចាប់ផ្តើមពីចុងខែតុលាឆ្នាំ2024ខាងមុខនេះតទៅ។

បើតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំពោះលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ2023 កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្តរជាតិដែលមាន ចំនួនជា5លាន1សែននាក់កើនឡើង115% ធៀបនឹងរយៈពេល12ខែនៅក្នុងឆ្នាំ2022 ដែលជាដំណាក់កាលងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-19។

ដោយឡែកក្នុងឆ្នាំ2024នេះយើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន31ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង8ចិន,កូរ៉េខាងត្បូង,ហុងកុង,កោះតៃវ៉ាន់,រដ្ឋកាតានិងអេមីរ៉ាត់អារ៉ាប់រួមហើយចាប់ផ្ដើមពីដើមខែឧសភាឆ្នាំ2024។

ផ្អែកតាមរបាយការណ៍ខាងលើនេះលោកម៉ៅហាវណ្ណាល់បានគូសបញ្ជាក់ថា÷"ដូច្នេះយើងអាចនិយាយជារួមបានថាសកម្មភាពការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញបន្តិចម្ដងៗបន្ទាប់ពីវិបត្តិជំងឺ កូវីដ-19និងកំពុងបោះជំហានទៅមុខគួរជាទីមោទន:។

កន្លងមកក្រុមហ៊ុនអាកាសចរណ៍Emirates Airlinesបានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុងDubaiមករាជធានីភ្នំពេញដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈហោះហើរសិទ្ធិទី5។អំឡុងពេលចាប់
ពីខែមករាដល់ខែឧសភាឆ្នាំ2024កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសមានចំនួនជាង2លាន5សែននាក់ពោលមានការកើនឡើង22%ធៀបនឹងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ2023ដែលមានចំនួនត្រឹមតែជាង2លាន1សែននាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ