មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធ ម៌ស្នើឲ្យផលិតករកុំបង្កើតមានការអសីលធម៌និងហិង្សាលើស្ត្រី
ភ្នំពេញ÷លោកស្រីនេតភូម៉ារីរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រតំណាងលោកស្រីបណ្ឌិតសភាចារ្យមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានស្នើឲ្យផលិតករលើបណ្ដាញសង្គមកុំបង្កើតមាតិកាអសីលធម៌និងហិង្សាលើស្ត្រីដែលជាទង្វើមិនល្អទាល់តែសោះ។
លោកស្រីថ្លែងបែបនេះក្នុងឱកាសពិធីបើកសិក្ខាសាលាស្ដីពី"តួនាទីផលិតករសិល្បកររួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមនិងទប់ស្កាត់អំពើហិង្សាលើស្ត្រីដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម"នៅសាលអង្គរវត្តនៅថ្ងៃទី6ខែមីថុនាឆ្នាំ 2024។
លោកស្រីនេតភូម៉ារីបានថ្លែងបន្តថាវិស័យវប្បធម៌ជាវិស័យមួយដ៏មានសារសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាហើយយើងទាំងអស់គ្នាត្រូវយល់ឲ្យបានច្បាស់ថាវប្បធម៌គឺស្ថិតនៅលើយើងទាំងអស់គ្នា។ដូច្នេះត្រូវនាំគ្នាអនុវត្តន៍ឲ្យបានសមរម្យដែលធ្វើជាប្រជាពលរដ្ឋល្អថ្លៃថ្នូររស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌រូបីអរូបីនិងមានសីលធម៌ប្រពៃណីដ៏ល្អផួរផង់ទទួលបានការកោតសរសើរពីប្រទេសនានាលើសាកលលោក។
បើតាមលោកស្រីនេតភូម៉ារីគេស្ងប់ស្ងែងកោតសរសើរដល់បុព្វបុរសដូនតាយើងដែលលោកបានបន្សល់ទុកឲ្យយើងនូវសីលធម៌រស់នៅល្អទាំងអក្សរសាស្ត្រទាំងរូបចម្លាក់ដែលមានភាពរស់រវើកគួរជាទីចាប់អារម្មណ៍។ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើងយើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ប្រពៃណីសីលធម៌និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារឲ្យបានជាដាច់ខាត។
លោកស្រីបន្តថាផ្អែកលើប្រធានបទដ៏មានខ្លឹមសារដ៏ជ្រាលជ្រៅនេះគណៈកម្មការយេនឌ័រក្រសួងព័ត៌មានគោលបំណងទប់ស្កាត់និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ឥរិយាបថវោហារស័ព្ទសំណេរការស្លៀកពាក់ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំងប្រទេសផលិតករសិល្បករសិល្បការិនីអង្គការដៃគូនានាដើម្បីលើកម្ពស់ការចូលរួមថែរក្សាការពារសិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់យើងហើយលុបបំបាត់វប្បធម៌អ វិជ្ជមាននិងទប់ស្កាត់អំពើហិង្សាលើស្ត្រីជាអំពើអមនុស្សធម៌នាំឲ្យបាត់បង់កិត្យានុភាពរបស់ប្រទេសយើង។
លោកស្រីនេតភូម៉ារីបានស្នើអង្គសិក្ខាសាលាទាំងមូលមេត្តាអនុវត្តន៍តាមអនុសាសន៍12ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ2023និងផែនការសកម្មភាពការងារឆ្នាំ2024របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងនោះក្រសួងវប្បធម៌និងវិចិត្រសិល្ប:ក្រសួងអប់រំយុវជននិងកីឡាក្រសួងព័ត៌មាននិងក្រសួងពាក់ព័ន្ធត្រូវសហការគ្នាត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារនិងរូបភាពនិងការសម្ដែងតាមកម្មវិធីនានាក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាពនិងការសម្តែងផ្ទាល់ដោយមានវិធានការក្នុងគោលបំណងអប់រំនិងថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិយើង។
"ដូច្នេះដើម្បីឆ្លើយតបនឹងអនុសាសន៍ដ៏មានខ្លឹមសារនេះសូមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយឡែកឯកឧត្តមលោកជំទាវជាផលិតករសិល្បកររួមគ្នាថែរក្សាសីលធម៌សង្គមឲ្យបានល្អប្រព្រឹត្តល្អដោយកាយវាចានិងដោយចិត្តរួមគ្នារស់នៅក្នុងសង្គមមួយដែលគ្មានអំពើហិង្សារគ្មានការវាយប្រហារគ្នាដោយពាក្យសម្តីអាសអាភាសទាំងក្នុងបណ្ដាញសង្គមទាំងក្នុងមជ្ឈដ្ឋានទូទៅ"។នេះបើតាមលោកស្រីនេត្រភូម៉ារី។
លោកស្រីបន្តថាសីលធម៌គុណធម៌សាមគ្គីធម៌ធ្វើឲ្យសង្គមមួយមានយុត្តិធម៌សច្ចធម៌ប្រជាធិបតេយ្យនិងសន្តិភាពប្រកបដោយសុភមង្គលនិងកិច្ចអភិវឌ្ឍន៍និងធ្វើឲ្យសីលធម៌សង្គមមានការលើកកម្ពស់កាន់តែល្អប្រសើរថែមទៀត៕


