រយ:ពេល5ខែកម្ពុជា-ចិនសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង18%
ភ្នំពេញ÷របាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថាទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនឈានដល់5,99ពាន់លានដុល្លារក្នុងរយៈពេល5ខែពីខែមករាដល់ខែឧសឆ្នាំ2024នេះដោយបានកើនឡើង18%ពោលគឺពី5,07ពាន់លានដុល្លារបើប្រៀបធៀបរយ:ពេលដូចគ្នានឹងឆ្នាំមុន។
របាយការណ៍បានឱ្យដឹងថាប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសកម្ពុជានិងឈរនៅលំដាប់ទី2គឺប្រទេសវៀតណាមបន្ទាប់មកមានសហរដ្ឋអាមេរិកថៃនិងជប៉ុនជាដើម។
អ្នកជំនាញបានលើកឡើងថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាឆ្លុះបញ្ចាំងពីការជឿទុកចិត្តគ្នានិងកិច្ចសហការរឹងមាំរវាងប្រទេសទាំង2។បន្ថែមពីលើនេះគឺជំនួយរបស់ប្រ
ទេសចិនក៏បានចូលរួមចំណែកសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាដូចជា÷ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការអប់រំនិងជីវភាពរស់នៅនិងការជំរុញភាពជាដៃគូកសិកម្មនិងឧស្សាហកម្ម។
បើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ែនសុខវិជាតិកំណើនពាណិជ្ជកម្មនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA)ដែលនៅពីក្រោយកំណើននេះនិងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា។
គួរបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានសម្រេចចូលជាធរមានបានជំរុញឲ្យផលិតផលរបស់កម្ពុជាដែលមានគុណភាពដូចជាអង្ករ,ចេកលឿង,ស្វាយវែង,ដំឡូងមីនិងម្រេចត្រូវបាននាំចេញទៅប្រទេសចិនជាបន្តបន្ទាប់៕