• ព្រហស្បតិ៍ ០៩ តុលា ២០២៥ ០៧:៥៩ ព្រឹក

សម្ដេចអធិបតីហ៊ុនម៉ាណែតបានជំរុញដល់ខេត្តជាប់មាត់សមុទ្រចំនួន4 សហការគ្នាដើម្បីជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ច

កំពត÷សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញទៅដល់ខេត្តជាប់សមុទ្រចំនួន4នៅកម្ពុជារួមមានកំពត,កែប,ព្រះសីហនុនិងកោះកុងសហការគ្នាដើម្បីជំរុញទៅដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពតព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ 2024សម្ដេចធិបតីថាការធ្វើការសហការបានផ្ដល់ប្រយោជន៍ជាងការប្រកួតប្រជែង។

សម្ដេចជំរុញទៅដល់ខេត្តទាំង4ធ្វើការជាមួយគ្នាផ្ដោតទៅលើវិស័យផ្សេងៗដើម្បីទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគមកកាន់ខេត្តទាំង4នេះ។ក្នុងនោះផងដែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានទៅទណ្ឌិតសមរង្ស៊ីមេក្រុមប្រឆាំងក្រៅច្បាប់កំពុងរស់នៅក្រៅប្រទេសកុំឲ្យប្រឆាំងគ្រប់រឿងទាំងអស់ដែលសូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។

សម្ដេចបានបញ្ជាក់ដូច្នេះថា÷"សូមបន្តកុំជឿលើការញុះញង់របស់ក្រុមមួយចំនួនឬអ្នកនយោបាយខ្លះដែលចេះតែអុជអាលប្រជាពលរដ្ឋយករូបភាពនេះរូបភាពនោះមកបំភ្លៃដើម្បីឲ្យប្រជាជនបាត់ជំនឿទៅលើគម្រោងនេះហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះសូមកុំជឿទៅលើការញុះញង់បឺបនេះ"។

សម្ដេចបានថ្លែងបន្តថា÷"ដូចម្សៀចាស់វស្សាមួយនៅប្រទេសក្រៅខ្ញុំមិនយល់អ្នកសេដ្ឋកិច្ចនឹងគេដែរម្ង៉ៃៗជេរតែគម្រោងផលប្រយោជន៍ជាតិខ្មែរសោះដែលខ្ញុំថាកុំប្រឆាំងគ្រប់ពេលគ្រប់ប្រធា
នបទពេកបើមិននិយាយក៏គេថាមិនគដែរស្អីដែលជាផលប្រយោជន៍យើងរួមទាំងអ្នកគាំទ្ររបស់អស់លោកផងបើកឲ្យឱកាសឲ្យខ្មែរយើងមានឱកាសរីកចម្រើនហើយសូមឲ្យមានភាពជឿជាក់និងសាមគ្គីឯកភាពជាតិគ្នាទៅលើអ្វីដែលជាផលប្រយោជន៍ជាតិរបស់យើងជាពិសេសផលប្រយោជន៍សង្គមសេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើងគួរកុំប្រឆាំងផ្កាប់មុខពេកគួរតែរួមគ្នាផ្ដល់សច្ចភាព"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ