• ពុធ ០៨ កក្កដា ២០២៦ ២១:០៩ ល្ងាច

រដ្ឋមន្ត្រីឌិតទីណាដឹកនាំប្រ ជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាលើការរៀបចំយន្តការក្នុងការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ

ភ្នំពេញ÷នៅព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2024លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាលើការរៀបចំយន្តការក្នុងការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីគូសបញ្ជាក់ថាយន្តការនេះចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហាដែលរាំងស្ទះដល់ការងារស្រូវអង្ករដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមការងារត្រួតពិនិត្យលើយន្តការការងារសំដៅពង្រឹងខ្សែសង្វាក់ទាំងស្រុងតាំងពីការផលិតពូជសុទ្ធរហូតដល់ការដាំដុះនិងការនាំចេញ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាត្រូវបង្កើនទំនុកចិត្តនិងជំរុញកសិករឲ្យប្រើប្រាស់ពូជសុទ្ធឲ្យពិតប្រាកដដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ននិងជាបន្ទាប់សែនក្រអូបតាមរយ:ការអនុវត្តកសិកម្មតាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពមានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធនិងការកំណត់តម្លៃរួមគ្នាដម្បីទទួលយកបានទាំងអស់គ្នា។ដើម្បីសម្រេចការងារនេះបានលោករដ្ឋមន្ត្រីសង្កត់ធ្ងន់អំពីកិច្ចសហការល្អរវាងភាគីរដ្ឋសហគមន៍អ្នកផលិតពូជនិងនិងស័យឯកជនក្នុងការពិនិត្យនិងដោះស្រាយបញ្ហាជាមួយគ្នាដោយត្រូវពង្រឹងនិងជំរុញប្រព័ន្ធពូជសុទ្ធបង្កើតក្រុមការងារដែលមានការគិតគូរជាលក្ខណៈបែបសេដ្ឋកិច្ចនិងការបង្កើតសហគមន៍ធ្វើពូជទំនើបដើម្បីមានសក្តានុពលអាចពង្រីកពូជសម្ងួតនិងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរប
ស់កសិករធ្វើយ៉ាងណាផ្តល់ផលចំណេញទាំងអស់គ្នាដោយធានាឲ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ