• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០០ ព្រឹក

កិច្ចប្រជុំអំពីការដំឡើងប្រាក់បៀវត្សគោលរបស់កម្មករកម្មការិនីត្រូវបានចាប់ផ្តើមហើយ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២២នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាអាណត្តិទី២លើកទី២ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។លោកអិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះនិងមានការអញ្ជើញចូលរួមពីតំណាងកម្មករនិយោជិតភាគីសហជីពតំណាងនិយោជកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ភាគីរដ្ឋាភិបាលនិងមន្ត្រីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាសរុបចំនួនប្រមាណ៥០នាក់ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គមក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាដោយលោកហេងសួររដ្ឋលេខាធិការការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យនិងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា។

លោកអ៊ិតសំហេងមានប្រសាសន៍បើកកិច្ចប្រជុំនោះថា៖កិច្ចប្រជុំនេះនឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗនិងជាលក្ខណៈទ្វេភាគីបន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមាជាលក្ខណៈត្រីភាគីបន្តទៀត។

លោករដ្ឋមន្ត្រីបានបន្តថាកិច្ចប្រជុំនេះដែរគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម(ស្ថានភាពគ្រួសារ,អត្រាអតិផរណានិងការចំណាយក្នុងការរស់នៅ)និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច(ផលិតភាពភាពប្រកួតប្រជែងរបស់ប្រទេសស្ថានភាពទីផ្សារការងារនិងកម្រិតចំណេញរបស់វិស័យ)ក៏ដូចជាបន្ទាត់ភាពក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងការងារបានបន្តថាគ្រប់ភាគីទាំងអស់ត្រូវផ្តោតលើទិន្នន័យនិងការស្រាវជ្រាវបែបវិទ្យាសាស្ត្រដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ដូចដែលបានកំណត់ក្នុងមាត្រា៥នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុងនិងប្រកាន់គោលជំហររួមជាមួយ។គួរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន១៩៤ដុល្លារអាមេរិកក្នុង១ខែៗ។

ដោយឡែកនៅឆ្នាំនេះបើតាមក្រុមសហជីពមានបំណងស្នើសុំថវិកាប្រមា២០ដុល្លារបន្ថែមសម្រាប់១ខែ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ