• ព្រហស្បតិ៍ ០៩ តុលា ២០២៥ ០៧:៥៩ ព្រឹក

រយៈពេល5ខែឆ្នាំ2024នេះ កម្ពុជាទទួលបានចំណូលជាង219លានដុល្លារពីការលក់ជាង30ម៉ឺនតោន

ភ្នំពេញ÷ការនាំចេញអង្ករក្នុងរយ:ពេល5ខែនៃឆ្នាំ2024កម្ពុជាបាននាំចេញមអង្ករចំនួន302,592តោនគិតជាទឹកប្រាក់បានចំនួន219,91លានដុល្លារសហរដ្ឋអាមេរិក។

តាមសេចក្តីប្រកាសព័ត៌មានកម្ពុជាបាននាំចេញអង្ករចំនួន49ក្រុមហ៊ុនទៅកាន់គោលដៅចំនួន63ដែលក្នុងនោះរួមមាន÷

+ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន26បានបរិមាណអង្ករចំនួន136,528តោនគិតជាទឹកប្រាក់ចំនួន104,40លានដុល្លារសហរដ្ឋអាមេរិក។

+ទៅកាន់ប្រទេសចិនរួមទាំងហុងកុងនិងម៉ាកាវចំនួន 73,320តោនគិតជាទឹកប្រាក់ចំនួន46,20លានដុល្លារសហរដ្ឋអាមេរិក។

ទៅកាន់ប្រទេសក្នុងអាស៊ានរួមមានទាំងទីម័រខាងកើតចំនួន7ប្រទេសបានបរិមាណចំនួន65,412តោនគិតជាទឹប្រាក់ចំនួន46,34លានដុល្លារសហរដ្ឋអាមេរិក។

ទៅកាន់គោលដៅ27ផ្សេងទៀតរួមមាន÷អាហ្វ្រិក,មជ្ឈិមបូព៌ា,អាមេរិក,កាណាដា,អូស្ត្រាលី,ញូហ្សេឡេន។ល។បានចំនួន 27,330គិតជាទឹកប្រាក់ចំនួន22,96លានដុល្លារសហរដ្ឋអាមេរិក។

សេចក្តីប្រកាសប្រកាសព័ត៌មានបានបញ្ជាក់ទៀតចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន71,13%ប្រភេទអង្ករសធម្មតា24,75%អង្ករចំហុយ2,43%អង្ករសរីរាង្គចំនួន1,43%
និងអង្ករផ្សេងៗចំនួន0,26%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន2,473,212 តោនស្រូវសើមដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណ710 ,23 លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ72%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថិកិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ