• ច័ន្ទ ២៩ មេសា ២០២៤ ១១:២២ ព្រឹក

រយ:ពេល6ថ្ងៃនៅរាជធានីភ្នំពេញយុទ្ធនាការបាញ់ឆ្នាំមូសបាន42សង្កាត់

ភ្នំពេញ÷អនុវត្តន៍តាមការចង្អុលបង្ហាញពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាលើការយកចិត្តទុកដាក់សុខុកមាលភាពប្រជាពលរដ្ឋនិងដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឹគ្រុនឈាមមានការកើនឡើងលោកឃួងស្រេងអភិបាលរាជធានីភ្នុំពេញបានដាក់បទបបញ្ជាឲ្យអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចាត់វិធានជាបន្ទាន់ដោយចាត់ក្រុមការងារមន្ទីរសុ ខាភិបាលរាជធានីភ្នំពេញនិងដោយមានកិច្ចសហការពីកងពលលេខ70ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង105ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់មូសខ្លានិងគ្មានជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតងីមានហេងប្រធានមន្ទីររដ្ឋាភិបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹងនៅថ្ងៃទី29កុម្ភៈឆ្នាំ2024ថា÷

ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្រុមគ្រូពេទ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងកងពល70គិតដល់ថ្ងៃទី29កុម្ភ:2024ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅខណ្ឌចំនួន9ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមគឺអនុវត្តន៍បាន42សង្កាត់ហើយលើ105សង្កាត់ក្នុងចំនួន14ខណ្ឌទូទាំងរាជធានីភ្នំពេញ។

ជាមួយគ្នានេះប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអំពាវឲ្រប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លាដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លាទឹកដក់នៅក្នុងស មម្បកកង់ឡាន,កង់ម៉ូតូ,សម្បកកំប៉ុងដប,វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៍របស់យើងដើម្បីរួមចំណែ កទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។មូ
សខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមរីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

សូមបញ្ជាក់ថាជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យទាំងវ័យក្មេងនិងមនុស្សចាស់ដែលបង្កឡើងដោយវីរុសគ្រុនឈាមតាមរយៈការខាំចម្លងដោយសត្វមូសខ្លាញីដែលចូលចិត្តពងកកើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា÷ពាង,អាង,ធុងដាក់ទឹកប្រើប្រាស់,ទឹកថូផ្កា,ចានទ្រជើងតុ,ទូ,ក្រឡ,ពែង,ពិសេសសម្បកកង់ឡាន,ម៉ូតូ,ក្រឡ,កំប៉ុង,ចាន,កែវជាដើ
មដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹកនិងជម្រកសត្វមូស។យើងត្រូវដាក់ថ្នាំអាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជងឺគ្រុនឈាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ