• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៩ ព្រឹក

រយៈពេល៧ខែឆ្នាំ២០២២នេះកម្ពុជានាំចេញកៅស៊ូមានទឹកប្រាក់សរុប២៥៥លានដុល្លារ

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថាក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះកម្ពុជាបាននាំចេញកៅស៊ូទៅក្រៅប្រទេសទទួលបានចំណូលសរុបប្រមាណ២៥៥លានដុល្លារ។

របាយការណ៍ដដែលបន្តថាកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន១៦១៥៦២តោនក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ធ្លាក់ចុះបន្តិចបន្តួច០,៣%ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ប្រភពដដែលបន្តថាព្រះរាជាណាចក្រកម្ពុជាទទួលបានប្រាក់ចំណូលចំនួន២៥៤,៨លានដុល្លារអាមេរិកពីការនាំចេញទំនិញក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះធ្លាក់ចុះ៦%ពី២៧១លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកបើតាមការបញ្ជាក់ពីលោកហ៊ឹមអូនអគ្គនាយកដ្ឋានកៅស៊ូបានថ្លែងបញ្ជាក់ថា៖

ជ័រកៅស៊ូមួយតោនមានតម្លៃជាមធ្យម១៥៧៧ដុល្លារក្នុងអំឡុងពេល៧ខែនៃឆ្នាំ២០២២បានថយចុះ៩៥ដុល្លារក្នុងមួយតោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជានាំចេញជ័រកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ីវៀតណាមសិង្ហបុរីនិងចិន។

ការវិនិយោគវិស័យឯកជនបង្កើតរោងចក្រផលិតកង់រថយន្តក្នុងក្រុងបាវិតនិងក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះនឹងជួយជំរុញនិងធានាទីផ្សារដល់ជ័រកៅស៊ូក្នុងស្រុក។

សូមជម្រាបថាកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន៤០៤០៤៤ហិកតាដែលក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូ៣១០,១៩៣ ហិកតាឬ៧៧%រហូតមកដល់ពេលនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ