• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៥ ព្រឹក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលគ្រឿងឥស្សរិយ យសខ្ពស់បំផុត ពីប្រទេសបារាំង

ក្នុងនាមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក ហ្សាក់ បឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានបំពាក់គ្រឿងឥស្សរិយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្ដុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើង ដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២ ។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ពីស្នាដៃរបស់ឯករដ្ឋមន្រ្តី ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិ បាល។ ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោក នៅមន្ទីរ ពេទ្យកាល់ម៉ែត ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានជ្រើសរើសជាមន្ទីរ ពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំងលើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ ឯកឧត្តម ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោក ហ្សាក់ បឺឡេ បានគូសបញ្ជាក់ថា «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបាន សម្រេចយ៉ាងពេញលេញ។ ឯកឧត្តម ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញ ការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់លោក»។ ឯកអគ្គរដ្ឋទូតបារាំងបានគូសបញ្ជាក់ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានសង្កេតឃើញពីចំណេះដឹងជ្រៅ ជ្រះផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យប្រកបដោយបទ ពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋា រចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ