• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៤ ព្រឹក

អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន÷ផ្ត ល់អនុសាសន៍ដើម្បីចូលរួមលើកស្ទួយវិស័យស្វាយចន្ទីកម្ពុជា

សៀមរាប÷លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច
ក្រកម្ពុជាកាលពីរសៀលថ្ងៃទី1ខែកុម្ភ:ឆ្នាំ2024បានអញ្ជើញចូលរួមពិធីបើកសន្និសីទស្វាយចន្ទីពិភពលោកលើកទី10ឆ្នាំ 2024 ដែលប្រារព្ធធ្វើឡើងរយៈពេល3 ថ្ងៃចាប់ពីថ្ងៃទី1-3ខែកុម្ភ:ឆ្នាំ2024នៅសាលាន្និសីទសណ្ឋាគារសុខាសៀមរាម។

ក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោកលើកទី10ឆ្នាំ2024ព្រមទាំងមានវត្តមានអញ្ជើញចូលរួមដោយលោកប៉ានសូរស័ក្តិអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនិងជាលេខាធិការគណ:កម្មាធិការទី9នៃរដ្ឋសភាលោកស្រីចមនិម្មលរដ្ឋមន្ត្រីក្រសួងកសិកម្ម,លោកហែមវណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លោកអភិបាលនិងអភិបាលរងនៃគណ:អភិខេត្តចំនួន10លោកឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាប្រតិភូសន្និសីទស្វាយចន្ទីពិភពលោក,លោកស្រីតំណាងដៃគូអភិវឌ្ឍន៍និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។


លោកស្រីចោមនិម្មលកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណពី472946ហិកតានិងទទួលបានទិន្នផលសរុបចំនួន 709419តោនចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិបានចំនួនប្រមាណ656000តោនទៅកាន់ប្រទេសចិន,ជប៉ុន,បង់ក្លាដែស,ឥណ្ឌា,វៀតណាម,,ថៃនិងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន,សាធារណរដ្ឋឆែក,ជប៉ុន,កូរ៉េខាងត្បូង,ហូឡង់,វៀតណាមនិងសហរដ្ឋអាមេរិក។

លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្មសហព័ន្ធស្វាយចន្ទីកម្ពុជាក្រុមហ៊ុនEventell Global Advisory Private Limited ក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកលើកទី10នេះឡើងនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារសំខាន់នេះនិងបានលើកឡើងពីសារសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំក្នុងនិងក្រៅប្រទេសនិងបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សានិងផ្លាស់ប្តូរពត័ត៌មានចំណេះដឹងនិងបទពិសោធន៍ក្នុងវិស័យស្វាយចន្ទីព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ចរវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានថ្លែងរម្លឹកពីការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(គ.ស.ហ)ក្នុងការដាក់ចេញ វិធានការចាំបាច់ចំនួន4ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទីរួមមាន÷

(1)ការពង្រឹងនិងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីដោយចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេចសិន(Semi-Product)ពោលគឺផ្ដោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុងជំហានន្ទាប់, បន្តពង្រឹងនិងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងបរិមាណដែលអាចផ្ដល់ទុនបាន(2)ការបន្តពង្រឹងការធ្វើម៉ាកនិងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា(Branding and Marketing)(3)ការជំរុញការចងក្រងនិងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មីនិង( 4)ការពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីដើម្បីកែច្នៃនិងទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ស្តុកនិងកែច្នៃគ្រាប់ស្វាយចន្ទី។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដើម្បីចូលរួមលើកស្ទួយវិស័យស្វាយចន្ទីកម្ពុជាចំនួន7រួមមាន÷

(1)ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំនិងសម្របសម្រួលការអនុវត្តវិធានការដែលត្រូវបានកំណត់ក្នុងគោលដៅជំរុញការកែច្នៃនិងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយ:យន្តការ"គណៈ:កម្មការអន្តរក្រសួងក្នុងការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ2022-2027

(2)ក្រសួង-ស្ថាប័ននិងវិស័យឯកជនព្រមទាំងដៃគូពាក់ព័ន្ធត្រូវបន្តសហការឲ្យបានជិតស្និទ្ធនិងចូលរួមអនុវត្តឲ្យបានពេញលេញនូវ"គោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ2022-2027"ឲ្យមានប្រសិទ្ធ ភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលតាមការរំពឹងទុក

(3)ក្រសួងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធត្រូវបន្តរៀបចំនិងចូលរួមព្រឹត្តិការណ៍ធុរកិច្ចនិងជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះឲ្យបានញឹកញាប់

(4)វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជាជាពិសេសការកែច្នៃដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់

(5)ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីត្រូវបន្តសហការនិងចែករំលែកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងពួតដៃគ្នាជាធ្លុងធំមួយដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា

(6)វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាត្រូវជួយគាំទ្រនិងសហការឲ្យបានកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះនិងកិត្យានុភាពស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិនិង
(7)ស្នើសុំភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទស្វាយចន្ទីនាឱកាសនេះជួយផ្សព្វផ្សាយបន្តអំពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ