• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០១ ព្រឹក

ចាបព្រៃវែងដ៏កម្រនៅលើពិភពលោកកំ ពង់រស់នៅច្រើនក្នុងតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ

តាកែវ÷តំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវត្រូវបានទទួលស្គាល់ជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះរស់នៅច្រើនជាងគេនៅប្រទេសកម្ពុជានិងពិសេសអាចនៅទូទាំងអាស៊ីអាគ្នេយ៍ទៀតផង។

សត្វចាបព្រៃវែងដែលត្រូវបានគេដឹងថាជាសត្វធ្វើការពងកូននៅអឺរ៉ុបនិងទ្វីបអាស៊ីខាងជើងហើយពួកវាតែងតែបំលាស់ទីមកកាន់តំបន់អាស៊ីប្រទេសឥណ្ឌានិងប្រទេសចិនត្បូងនៅរដូវត្រជានិងហោះហើរ ត្រឡប់ទៅប៉ែកអឺរ៉ុបវិញ។

បើយោងតាមក្រសួងបរិស្ថានបានឲ្យដឹងថានៅថ្ងៃទី2ខែកុម្ភៈឆ្នាំ 2024នេះថា÷
"ក្រុមមន្ត្រីឧទ្យាននុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅតែងតែចុះអង្កេតតាមដានចាបព្រៃវែងដើម្បីការពារសត្វព្រៃនិងក៏ដូចជាអភិរក្សសត្វព្រៃកម្រៗនៅតំបន់នេះ"។

គួរបញ្ជាក់ថាចាបព្រៃវែងជាសត្វរស់នៅជាហ្វូងមានកម្ពស់15សង់ទីម៉ែត្រ។សត្វប្រភេទនេះបើជាឈ្មោលក្នុងរដូវបន្តពូជមានមុខនិងបំពង់កពណ៌ខ្មៅផ្នែកពោះពណ៌លឿងវ័ណ្ឌទ្រូងត្នោតនិងមានឆ្នូតស្លាបសនៅដើមស្លាប។ចំណែកសត្វឈ្មោលរដូវមិនបន្តពូជវិញមានបំពង់កនិងផ្នែកពោះពណ៌លឿងទុំនិងមានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស។ដោយឡែកញីមានលក្ខណៈស្រដៀងឈ្មោលគឺនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេផ្នែកពោះពណ៌លឿងខ្ចីនិងផ្នែកខ្នងពណ៌ត្នោតខ្ចី។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(Naturelife Cambodia)បានឲ្យដឹងនាពេលកន្លងមកថា"ក្នុងឆ្នាំ 2023កន្លងមកសត្វចាបព្រៃវែងជាង4800 ក្បាលត្រូវបានកត់ត្រាឃើញវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលចំនួននេះត្រូវបានគេចាត់ទុកថាជាចំនួនមួយដ៏ច្រើន។

សូមបញ្ជាក់ថាទីជម្រករបស់សត្វចាបព្រៃគឺច្រើនរស់នៅវាលស្មៅគម្ពោតព្រៃ(ដើមត្រែង)តំបន់វាលំហរតំបន់កសិកម្មនិងជាទូទៅវាច្រើនរស់នៅក្បែរមាត់ទឹក។សត្វចាបព្រៃវែងជាប្រភេទសត្វហើរឆ្លង
កាត់និងបន្លាស់ទីកន្លែងស្នាក់នៅនារដូវមិនបន្តពូជ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ