• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២១ ព្រឹក

ហាមដាច់ខាតការប្រមូលថវិកាពីសិស្សដើម្បីបង់ថ្លៃទឹក,ភ្លើងនិងសំរាមនៅតាមសាលារៀន

ភ្នំពេញ÷តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី2ខែកុម្ភៈឆ្នាំ 2024 នេះបានចេញសេចក្តីណែនាំមួយដោយហាមឃាត់ដាច់ខាតការតម្រូវឲ្យប្រមូលថវិកាពីសិស្ស,មាតាបិតាអ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំដើម្បីបង់ថ្លៃទឹកភ្លើងរបស់សាលារៀន។

នៅក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានធ្វើការបំភ្លឺពីករណីកៀរគរថវិកាសប្បរសជនដើម្បីទ្រាំគាំទ្របន្ថែមដល់ដំណើរការសាលារៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញ។

ក្រសួងអប់រំបានលើកឡើងថា"ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួនជុំវិញករណីការស្នើឲ្យមាតាបិតាអ្នកណាព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀននៅតាមគ្រឹះស្ថានសិក្សាសាធារណ:នៅរាជធានីភ្នំពេញដូចជាការចូលរួមបង់ថ្លៃទឹក,ភ្លើង,សំរាមក្នុងមួយឆ្នាំសិក្សាប្រមាណពី1ម៉ឺនទៅ3ម៉ឺនរៀល"។

ជាមួយការបញ្ជាក់ខាងលើនេះក្រសួងអប់រំក៏បានចេញសេចក្តីបំភ្លឺចំនួន7ចំណុចដល់សាធារណៈជនផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ