• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣០ ព្រឹក

ឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ពាក់ ព័ន្ធគ្រឿងញៀនជាង10គីឡូក្រាម

ភ្នំពេញ÷កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅរសៀលថ្ងៃទី 2 ខែកុម្ភៈឆ្នាំ2024នេះថាកម្លាំងការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន4នាក់និងរឹបអូសគ្រឿងញៀនជាង10គីឡូក្រាមក្នុងរាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិ,លោកនាយឧត្តមសេនីយ៍ម៉ក់ជីតូនិងលោកឧត្តមសេនីយ៍ឯកព្រុំសន្ធរអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី30ខែមករាឆ្នាំ 2024វេលាម៉ោង 20និង15នាទីកម្លាំងជំនាញ(ក1)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរ,លោកឧត្តមសេនីយ៍ត្រីពុធស៊ុនរស្មីនាយករងមន្ទីរនិងវរសេនីយ៍ឯកគង់វឌ្ឍនានាយការិយាល័យមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការដឹកនាំសម្របសម្រួលដោយលោកប្លង់សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវបង្ក្រាបនៅចំណុច4គោលដៅផ្សេងគ្នា÷
*គោលដៅទី÷សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខាត់សាវុធភេទប្រុសអាយុ35ឆ្នាំជនជាតិខ្មែរ។វត្ថុតាងចាប់យកបានសារធាតុញៀនប្រភេទMDMAសរុប ចំនួន300កញ្ចប់ទម្ងន់2621,10ក្រាមនិងម៉ូតូកង់បី1គ្រឿង។
*គោលដៅទី2÷នៅវេលាម៉ោង21និង10 នាទីនៅបន្ទប់ជួលលេខ8ផ្លូវលំភូមិតាសេកសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។លទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះច័ន្ទសុភ័ក្រភេទស្រីអាយុ30ឆ្នាំជនជាតិខ្មែរ។វត្ថុតាងចាប់យកបានសារធាតុញៀនចំនួនចំនួន873កញ្ចប់ទម្ងន់7645,93ក្រាមនិងម៉ូតូ1គ្រឿង។


*គោលដៅទី3÷វេលាម៉ោង22និង30នាទីក្បែរផ្សារសូរិយាសង្កាត់ផ្សារថ្មី1ខណ្ឌដូនពេញរាជធានីភ្នំពេញ។លទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះវ៉ាន់សុធារាជភេទប្រុសអាយុ29ឆ្នាំជនជាតិខ្មែរ។
*គោលដៅទី4÷វេលាម៉ោង23និង30នាទីក្បែររង្វង់មូលនាងមច្ឆាសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។លទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះសុខយ៉ាងភេទប្រុសអាយុ24ឆ្នាំជនជាតិវៀតណាម។វត្ថុតាងចាប់យកបានម៉ូតូ1គ្រឿង។
សរុបសាធាតុញៀនប្រភេទ(MDMA)ចំនួន1173 កញ្ចប់ទម្ងន់10267,03ក្រាម(10គីឡូក្រាម267,03ក្រាម)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកបានត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធា
នីភ្នំពេញតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ