• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៣ ព្រឹក

ក្រសួងធម្មការនិងសាសនាចាប់ផ្ដើមវិធានការលើគ្រូបារមីនិងទស្សន៍ទាយផ្សព្វ ផ្សាយសកម្មភាពមិនសមរម្យបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ÷អ្នកដើរតួគ្រូបារមីភាគច្រើនបានបង្កើតជំនឿតាមរយ:ក្រុមបក្សពួកគេរៀបចំឈុតឆាកដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យជឿលើជំនឿមិនសមហេតុផលនេះ។

សូមបញ្ជាក់ថា÷បញ្ជាក់ថាក្រសួងធម្មការនិងសាសនាដាក់ចេញនូវវិធានការផ្លូវច្បាប់ចំពោះគ្រូបារមីនិងគ្រូទស្សន៍ទាយដែលផ្សព្វផ្សាយសកម្មភាពមិនសមរម្យបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ជាច្រើននាក់ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។

បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គមនូវវីដេអូនានារបស់គ្រូបារមី,គ្រូទស្សន៍ទាយជោគវាសនា,គ្រូមើលជំងឺ,គ្រូដោះអំពើដែលសកម្មភាពទាំងអស់នោះត្រូវបានក្រសួងធម្មការនិងសាសនាហាមឃាត់ព្រមទាំងបានឲ្យគ្រូទាំងអស់នោះធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយនិងលុបចោលវីដេអូចាស់ៗរបស់ខ្លួន។

នៅក្នុងលិខិតកិច្ចសន្យាដែលបានធ្វើជាមួយមន្ទីរធម្មការនិងសាសនារាជធានីខេត្តគ្រូបារមីដែលត្រូវបានគេដឹងថាធ្លាប់បានបង្ហោះវីដេអូព្រោងព្រាតក្នុងបណ្ដាញសង្គមនូវសកម្មភាពមិនសមរម្យប៉ះពា
ល់ដល់ព្រះពុទ្ធសាសនានិងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមដែលមានលក្ខណ:អួតអាងហួសពីការពិត។

ដើម្បីចូលរួមបញ្ឈប់នូវសកម្មភាពដែលផ្តល់គំរូមិនល្អដូចបានរៀបរាប់ខាងលើនេះសាមីខ្លួនក៏បានអំពាវនាវឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ឈប់បង្ហោះវីដេអូកន្លងទៅពាក់ព័ន្ធនឹងគ្រូបារមី,គ្រូអូមអាមផ្សេងៗប្រសិនបើមិនបញ្ឈប់ទេសាមីខ្លួននឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ