• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥០ ព្រឹក

នាយយប់ថ្ងៃទី29ខែមករាសមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់យានយន្តល្មើសបានចំនួន110គ្រឿង ក្នុងនោះរថយន្ត21គ្រឿងម៉ូតូ86គ្រឿង

ភ្នំពេញ÷សមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់យានយន្តល្មើសបានចំនួន110គ្រឿងក្នុងនោះរថយន្ត21គ្រឿង,ម៉ូតូ 89គ្រឿងនាយប់ថ្ងៃទី29ខែមករាឆ្នាំ2024នៅតាមបណ្តាអធិការដ្ឋាននគរ
បាលខណ្ឌទាំង14ក្នុងរាជធានីភ្នំពេញក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងនគរបាលជាតិនិងមានការដឹកនាំត្រួតពិនិត្យអនុវត្តន៍ផ្ទាល់ពីឯកឧត្តមឧត្តម សេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា:លទ្ធផលដូចខាងក្រោមនេះ÷
1-ល្មើសជាតិស្រវឹងចំនួន37គ្រឿង
+កម្រិត0,25-0,39mg/Lចំនួន16គ្រឿង
-អ្នកបើកបរម៉ូតូចំនួន12នាក់
-អ្នកបើកបររថយន្តចំនួន4នាក់
+កម្រិត0,40mg/Lឡើងចំនួន21គ្រឿង
-អ្នកបើកបរម៉ូតូចំនួន12នាក់
-អ្នកបើកបររថយន្តចំនួន9នាក់
2-បទល្មើសផ្សេងៗចំនួន63គ្រឿង
-អត់ពាក់មួកសុវត្ថិភាពចំនួន55គ្រឿង
-អត់បណ្ណបើកបរចំនួន3គ្រឿង
-ស្លាកលេខមិនប្រក្រតីចំនួន1គ្រឿង
-តុបតែងភ្លើងខុសលក្ខណៈបច្ចេកទេសចំនួន2គ្រឿង
-រថយន្តដឹកសំពីងសំពោង2គ្រឿង
3-វិធានការអប់រំ
+អប់រំអ្នកបើកបរមានជាតិអាកុលក្រោម0,25mg/Lចំនួន28នាក់
-អ្នកបើកបរម៉ូតូចំនួន25នាក់
-អ្នកបើកបររថយន្តចំនួន5នាក់
+អប់រំអ្នកបើកបរផ្សេងៗ
-មិនពាក់មួកសុវត្ថិភាពចំនួន34នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ