• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៧ ព្រឹក

យុវសិស្សអាចក្លាយជាអាជ្ញាធរដ៏ស័ក្តិ សិទ្ធប្រចាំគ្រួសារបើគាត់ទទួលបានព័ ត៌មានពិតពីបញ្ហាគ្រឿងញៀន

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯកលឹមតុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះក្នុងពិធីផ្សព្វ
ផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ,អ្នកគ្រូ,បុគ្គលិកនិងសិស្សានុសិស្សពីថ្នាក់ទី7ដល់ថ្នាក់ទី11ចំនួន230នាក់ស្រី140នាក់នាថ្ងៃទី29ខែមករាឆ្នាំ2024នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារ។

ថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការក្នុងឱកាសនោះឧត្តមសេនីយ៍ឯកលឹមតុងហួតបានអរគុណនិងកោតសរសើរដល់គណ:គ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកកាំងសាខាជ្រោ
យចង្វារក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្ត្រពហុវិស័យនិងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុវត្ថិភាពសហ គមន៍និងគ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯកលឹមតុងហួតបានបន្តថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតីហ៊ុនម៉ាណែតបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដើម្បីបង្ការទប់ស្កាត់បង្ក្រាបនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋយើង។ឆ្លើយតបទៅនឹងការងារនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំឲ្យក្រសួងអប់រំយុវជននិងកីឡាផ្សព្វផ្សាយការយល់ដឹងទូទៅនៃគ្រឿងញៀនដល់សិស្ស,គរុសិស្សនិងនិស្សិតទាំងក្នុងនិងក្រៅប្រព័ន្ធតាមរយ:ការដាក់បញ្ចូលកម្មវិធីសិក្សាប្រឡងបញ្ចប់ការសិក្សា,ការប្រឡងប្រជែងគំនូរ,កំណាព្យស្តីពីបញ្ហាគ្រឿងញៀននៅគ្រប់គ្រឹះស្ថានសិក្សាសាធារណ:និងឯកជននានា។

ជាមួយគ្នានេះឧត្តមសេនីយ៍ឯកលឹមតុងហួរបានបន្ថែមទៀតថាយុវជនយុវតីនៅក្នុងវ័យ13ឆ្នាំដល់18ឆ្នាំនេះគឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ឆាប់ទទួលយកអ្វីៗដែលថ្មីហើយយុវជន,យុ
វតីអាចក្លាយជាអាជ្ញាធរសំខាន់ម្នាក់ប្រចាំគ្រួសារបើគាត់បានទទួលចំណេះដឹងច្បាស់ឬព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ពួកគាត់ហើយពួកគាត់អាចផ្សព្វផ្សាយឬពិគ្រោះពីបញ្ហាគ្រឿងញៀនជាមួយក្រុមគ្រួសារគាត់បានគ្រប់ពេលវេលានិងមានប្រសិទ្ធភាព។

តាមរយៈវាគ្មិនឧត្តមសេនីយ៍ត្រីយិនយឿតនិងឧត្តមសេនីយ៍ត្រីឈិនភូមាបានឲ្យដឹងថាសិស្សទាំងអស់ពិតជាក្លាហានខិតខំចូលរួមសកម្មភាពជាមួយវាគ្មិនស្ដាប់ចែករម្លែកចំណេះដឹងនិងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ