• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣០ ព្រឹក

1សប្តាហ៍កន្លងមកសមត្ថកិច្ចក្រសួងម ហាផ្ទៃឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទ ល្មើសគ្រឿងញៀន210នាក់និងក្មេងទំ នើង109នាក់

ភ្នំពេញ÷ក្នុងរយ:ពេលពេញ1សប្តាហ៍ចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28ខែមករាឆ្នាំ 2024កម្លាំងនគរបានជាតិនៃក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបទូទាំងប្រទេសចំនួន210នាក់។ជនសង្ស័យទាំងនេះត្រូវសមត្ថកិច្ចក្រសោបបានពីបទល្មើសគ្រឿងញៀនសរុបចំនួន109នាក់នេះបើតាមលោកទូចសុឃ:(សុខៈ)អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកទូចសុឃ:(សុខៈ)ទន្ទឹមនឹងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងសង្គមនោះក្នុងរយ:ពេលពេញ1សប្តាហ៍កន្លងមកដូចគ្នានេះសមត្ថកិច្ចនគរបាលជាតិក៏បើកប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងបានសរុបចំនួន30ករណី។ក្នុងករណីសរុបទាំង30នោះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន69នាក់។

ក្នុងការបង្ក្រាបគ្រឿងញៀននិងក្មេងទំនើងស្ថិតក្នុងចំណោមអាទិភាពការងារទាំង6របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពល
រដ្ឋ។កិច្ចការមួយនេះក៏ជាផ្នែកមួយនៃការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ