• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៨ ព្រឹក

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម ដែលសម្រេចផែនការ និងយុទ្ធសាស្ត្រសំខាន់ៗនាពេលកន្លងមក។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ។

នៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។ សម្ដេចក៏បានដាក់បទបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀបចំផែនទីតំបន់ការពាររួច។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។ សម្តេចក៏វបានសុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប សូមចូលរួមរក្សាដីបឹងទន្លេសាប ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតីបានថ្លែងទៀតថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។


សម្តេចធិបតីក៏បានប្រាប់ដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបាននូវដីអភិរក្សតំបន់ល្បីជុំវិញបឹងទន្លេសាបឲ្យបាន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ