• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៣ ព្រឹក

ស្លាប់5នាក់និងរបួសធ្ងន់ស្រាល8នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី28ខែមករា

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី28 ខែមករា ឆ្នាំ 2024 បានកើតឡើង ចំនួន8លើក(យប់ 5 លើក) បណ្ដាលឲ្យមនុស្សស្លាប់5នាក់ (ស្រី1នាក់) រងរបួសសរុប8នាក់(ស្រី4នាក់)

រងរបួសធ្ងន់6នាក់ (ស្រី4នាក់) រងរបួសស្រាល2នាក់(ស្រី0នាក់) និងមិនពាក់មួកសុវត្ថិភាព9នាក់(យប់5នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន÷
ល្មើសល្បឿន1លើក(ស្លាប់0នាក់)មិនគោរពសិទ្ធិ2លើក(ស្លាប់1នាក់)មិនប្រកាន់ស្ដាំ1លើក(ស្លាប់1នាក់)ប្រជែងគ្រោះថ្នាក់2លើក(ស្លាប់2នាក់)និងកត្តាយាន2លើក(ស្លាប់1នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ